Thu. May 21st, 2026

Category: ព័ត៍មានជាតិ

សម្ដេចធិបតី៖ «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ

សម្ដេចធិបតី៖ «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» រវាងកម្ពុជា និងថៃ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺត្រុវបានទទួលស្គាល់ជាផ្លូវការដោយភាគីទទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះថា ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន…

ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ

ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃ​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅ​ច្រក​អន្តរ​ជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និង​ស្វែង​រក​នូវដំណោះស្រាយ…

បេសកជនពិសេសចិន ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់រវាងកម្ពុជា-ថៃ ដោយចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

បេសកជនពិសេសចិន ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់រវាងកម្ពុជា-ថៃ ដោយចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ចេញផ្សាយ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥ក្នុងអំឡុងពេល លោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ បានបញ្ជាក់ថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។នេះបើយោងតាមឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាកនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ប្រភពដដែល…

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទំាងពីរ។នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា…

សារពិសេសសម្ដេចតេជោ៖ ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

សារពិសេសសម្ដេចតេជោ៖ ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សឹលមុិញ យើងបានតបតបន្ថែមដោយយប់មុិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះ យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតអោយប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។មូលហេតុនេះហើយ…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ…

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសមាជិក សមាជិកាជាង៥ម៉ឺននាក់ សូមសម្តែងក្តីស្ញប់ស្ញែងយ៉ាងក្រៃលែងជាទីបំផុតចំពោះ លទ្ធផល នៃ កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដែលទទួលបានផ្លែផ្កាវិជ្ជមានដ៏ត្រចះត្រង់បំផុតសម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជាទាំងមូល ៕

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសមាជិក សមាជិកាជាង៥ម៉ឺននាក់ សូមសម្តែងក្តីស្ញប់ស្ញែងយ៉ាងក្រៃលែងជាទីបំផុតចំពោះ លទ្ធផល នៃ កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដែលទទួលបានផ្លែផ្កាវិជ្ជមានដ៏ត្រចះត្រង់បំផុតសម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជាទាំងមូល ៕

កម្ពុជា-ថៃ ត្រៀម កិច្ចប្រជុំពិសេសលើកទី២ GBC នៅសប្តាហ៍នេះ ដើម្បីជំរុញស្ថិរភាពរវិលរកប្រក្រតីភាព

កម្ពុជា-ថៃ ត្រៀម កិច្ចប្រជុំពិសេសលើកទី២ GBC នៅសប្តាហ៍នេះ ដើម្បីជំរុញស្ថិរភាពរវិលរកប្រក្រតីភាព កម្ពុជា-ថៃ ត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅ រាត្រីថ្ងៃទី២០…

You missed

error: Content is protected !!