Thu. May 21st, 2026

Category: ព័ត៍មានជាតិ

សម្តេចធិបតី ប្រកាសជាឱឡារិកថា ព្រលានយន្តហោះចាស់នឹងមិនលក់ឲ្យឯកជនជាដាច់ខាត

សម្តេចធិបតី ប្រកាសជាឱឡារិកថា ព្រលានយន្តហោះចាស់នឹងមិនលក់ឲ្យឯកជនជាដាច់ខាត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ព្រលានយន្តហោះចាស់ (ព្រលានយន្តហោះពោធិ៍ចិនតុង) មិនលក់ទៅណាទេ ដោយទុកនៅជាសម្បត្តិរបស់រដ្ឋដដែល ដើម្បីទុកបម្រុងសម្រាប់ការចុះចតយន្តហោះបន្ទាន់ ខណៈពេលព្រលានយន្តហោះថ្មីមានអាសន្ន និងមួយទៀតទុកបម្រុងសម្រាប់ធ្វើសួនសាធារណៈបម្រើដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា ព្រលានយន្តហោះចាស់ នឹងមិនលក់ទៅឲ្យវិស័យឯកជនដូចការលើកឡើងខុសពីការពិតរបស់ក្រុមអ្នកវិភាគអគតិមួយក្តាប់តូចនោះឡើយ។ ដោយសម្តេច បានអះអាងថា ដ៏រាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី ព្រលានយន្តហោះនេះ…

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធដឹកនាំប្រទេស និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាដល់ក្រុមការងារគណបក្សប្រជាជននៅរដ្ឋអូរីហ្គិន

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធដឹកនាំប្រទេស និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាដល់ក្រុមការងារគណបក្សប្រជាជននៅរដ្ឋអូរីហ្គិន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយ លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅវិមាន៧មករា រាជធានីភ្នំពេញ។ ឯកឧត្តម…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង…

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាទី៧ ដែលមានវត្តមានសមាជិក សមាជិកា ចំនួន ១០៥រូប នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ចំនួន៥។

ថ្ងៃនេះជា ថ្ងៃទី៧៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ថ្ងៃនេះជា ថ្ងៃទី៧៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ It has been 79 days since 18 Cambodian…

សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ

សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច…

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ជនជាតិថៃមួយចំនួនដែលបានយករូបរបស់ថ្នាក់ដឹកនាំកម្ពុជា ដូចជារូបសម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ជនជាតិថៃមួយចំនួនដែលបានយករូបរបស់ថ្នាក់ដឹកនាំកម្ពុជា ដូចជារូបសម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅរសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ ស្ថិតទីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការវាយប្រហាររបស់ថៃកើតឡើងនៅម៉ោង១១:៥២ព្រឹក ថ្ងៃទី២៧ កញ្ញា ២០២៥ ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់។

ការវាយប្រហាររបស់ថៃកើតឡើងនៅម៉ោង១១:៥២ព្រឹក ថ្ងៃទី២៧ កញ្ញា ២០២៥ ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់។ Thailand’s attack took place at 11:52 a.m. on September 27, 2025, violating the ceasefire agreement. donaldtrump #anwaribrahim #cambodianeedpeace #thailandinvadedcambodia #thaiviolatetheceasefire #thaiopenfirefirst

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការពារជាតិចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការពារជាតិចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ…..(ប៉េកាំង) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥…

You missed

error: Content is protected !!