សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧មករា។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្លាស់ប្តូរយោបល់គ្នារវាងមេដឹកនាំគណបក្សនយោបាយទាំង ២៩គណបក្ស ដែលនៅក្នុងសម្ព័ន្ធភាព។ កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស ដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព។ ក្រៅពីនេះនៅមានក្រុមការងារសមម្របសម្រួល គឺប្រជុំបីខែម្តង។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា…
