គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំថវិកាចំនួន៥.០០០ដុល្លារអាម៉េរិក ដែលទទួលបានពីការរៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ឆ្នាំ២០២៥ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែចូលរួមបរិច្ចាគថវិកា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក…
