Mon. Apr 21st, 2025

Category: ព័ត៌មាន សង្គម

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៩ឆ្នាំ និងគម្រប់ ១៥ឆ្នាំ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កេតមើលថាតើហេតុអ្វីបានមន្ទីរធនធានទឹកនិងឧតុនិយមននឹងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិល របស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។ រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេចឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបជុំនៅសាលា ឃុំវល្លិ៍សរ ដើម្បីសម្របសម្រួលកុំឱ្យផ្ទុះរឿងកាន់តែធំទៅៗ។…

ដើមឈើជាង​ ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២៩៣,៧១០ដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ សាលារៀន និងតាមបណ្ដារដ្ឋបាលខេត្ដនានា ទូទាំងប្រទេសកម្ពុជា សម្រាប់ដាំស្ដារព្រៃឈើឡើងវិញក្នុងខែវស្សារខាងមុខនេះ។ ការចែកដើមឈើជាច្រើនប្រភេទ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ ក្រោមប្រធានបទ “ពន្លកបៃតង” ជាការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ស្ថិតនៅមុខអាគារទីស្ដីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ និងចែកដើមឈើនេះ គឺជាយុទ្ធនាការដាំដើមឈើយ៉ាងតិច…

សមត្ថកិច្ច ខណ្ឌមានជ័យ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ បានចុះបិទបន្ទាប់ពីសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនូវទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញ និងហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុនម៉ាណែត !

រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោង 8:45 នាទីព្រឹកថ្ងៃទី ០១ ខែមីនាឆ្នាំ 2024កម្លាំងសមត្ថកិច្ច ចម្រុះរបស់សង្កាត់ស្ទឹងមានជ័យទី១ ខានមិនចេះរាជធានីភ្នំពេញ បន្ទាប់ពីអ្នកសារព័ត៌មានបានផ្សព្វផ្សាយនិងរាយការណ៍ជូនលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកនឹងបានបញ្ជាបានចាត់ឱ្យ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ សហការ ជាមួយកំលាំង នគបាលប៉ុស្តិ៍ រដ្ផបាល សង្កាត់ស្ទឹងមានជ័យទី១ កំលាំង ប្រជាការពារ ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ផានសង្កាត់ មានចំនួន ០៤…

រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។ ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី…

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសង្ឃសព្ទ និងរាជសព្ទ​  ដើម្បីត្រៀមព្រះរាជពិធីថ្វាយ​ព្រះភ្លើងព្រះបរមសព​ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ

នៅរសៀលថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសង្ឃសព្ទ និងរាជសព្ទ ដើម្បីត្រៀមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២៤…

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ឋរបស់ជនល្មើស នាពេលកន្លងទៅ និងប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលបលួចធ្វើសកម្មភាព…

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  និងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក  ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់ ដល់គេហដ្ឋានស្ថិតនៅភូមិត្រឹប ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅដោយជំងឺគាំងបេះដូង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

You missed