Mon. May 20th, 2024

Category: ព័ត៌មាន សង្គម

មជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានរៀបចំកម្មវិធីពិព័រណ៍ការងារ Spring Career Village ជាលើកដំបូងនៅថ្ងៃទី ១៧ និង ១៨ ខែ ឧសភា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីងផ្ទាល់ ដែលនឹងមានវត្តមានក្រុមហ៊ុនធំៗចំនួន 10 ចូលរួមក្នុងកម្មវិធីនេះ។

កម្មវិធី Spring Career Village ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ។ កម្មវិធីនេះនឹងមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដោយពាំនាំជាមួយនូវមុខតំណែងជាច្រើនហើយក្រុមហ៊ុននីមួយៗនឹងមានរៀបចំអ្នកតំណាងផ្នែកធនធានមនុស្សរបស់ខ្លួនដើម្បីធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹងអ្នកចូលរួមដែលមានបំណងចង់ទទួលបានឱកាសការងារក្នុងវិស័យផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធី Spring Career Village ក៏បានរួមបញ្ចូលជាមួយកិច្ចពិភាក្សាទៅលើ ប្រធានបទសំខាន់ៗដែលទាក់ទងនឹងវិស័យការងារនាពេល បច្ចុប្បន្ន ដោយមានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស ដែលមានបទពិសោធទូលំទូលាយលើវិស័យការងារ។គួរបញ្ជាក់ផងដែរថា សិស្សនិស្សិតនិងយុវជនគ្រប់រូបអាចចូលរួមជាមួយយើងដោយសេរី និងឥតគិតថ្លៃ ដើម្បីជួបជាមួយអ្នកតំណាងផ្នែកធនធានមនុស្សដោយផ្ទាល់ កាន់ប្រវត្តិរូបសង្ខេបមកភ្លាម សម្ភាសភ្លាម និងលេងហ្គេមសប្បាយៗពីស្តង់ការងាររបស់យើង ព្រមទាំងអាចទទួលបានកាដូអនុស្សាវរីយ៍ត្រឡប់ទៅវិញទៀតផង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំនាយ ទាហាន ចូលរួមព្រះរាជបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាវព្រះមហាក្សត្រព្រះបរមនាថនរោត្តម សីហមុនី 

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំនាយទាហានវនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា របស់សម្ដេចព្រះករុណាព្រះបាទព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅ នៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត…

សមយុទ្ធនាគមាសឆ្នាំ២០២៤ ប្រារព្ធពិធីបើក ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» នៅភ្នំជុំសែនរីករាយ

ខេត្តកំពង់ឆ្នាំង ៖ កងយោធពលខេមរភូមិន្ទ កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ជាផ្លូវការ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» និងស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕

ឯកឧត្តម ទូច សុខា អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមសហការជាមួយជំនាញសុរិយោដី ក្នុងការវាស់វែងលក្ខណៈជាប្រព័ន្ធឱ្យរួចតាមផែនការជាតិ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទូច សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២ភូមិ នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាការសំណេះសំណាលនៅក្នុងពិធីនេះលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវចូលរួមសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសសុរិយោដីដែលកំពុងចុះវាស់វែងលក្ខណៈជាប្រព័ន្ធដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធពេញលេញ និងសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីលក្ខណៈប្រព័ន្ធជូនពលរដ្ឋឲ្យបានរួចរាល់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ដីនៅតំបន់២ ឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកប្រើប្រាស់និងអាស្រ័យផលដែលរាជរដ្ឋាភិបាល បានប្រទាកម្មជូនគឺពុំមានសិទ្ធិចាត់ចែង លក់ដូរឡើយ តែអាចធ្វើអំណោយពីឪពុកម្ដាយទៅកូនចៅបាន។…

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធ នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទងធំ តូច សម្ភារៈប្រើប្រាស់ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងកម្លាំងសរុប ដែលប្រចាំការនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងតំបន់ព្រៃឧទ្យានុរក្សបឹងពែ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុង ភារកិច្ចសហការ ការពារ…

រដ្ឋបាលស្រុកដំណាក់ចង្អើរបានដឹកនាំកម្លាំងចុះហាមឃាត់សំណង់អត់ច្បាប់មួយកន្លែងរបស់ស្តី្រឈ្មោះអ៊ីវ ស្រុី នៅលើឆ្នេរអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ!

ខេត្តកែប៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរបានដឹកនាំកម្លាំងចុះទៅហាមឃាត់សំណង់អត់ច្បាប់មួយកន្លែងរបស់ស្រ្តីម្នាក់ឈ្មោះ អ៊ីវ ស្រុី ស្ថិតនៅលើឆ្នេរអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ដែលបានលួចរៀបខឿនថ្មនៅលើឆ្នេរនិងលួចធ្វើខ្ចុះចំនួន២លយចូលមកដីឆ្នេរសាធារណៈលយហួសគេឯង និងដោយគ្មានច្បាប់អនុញ្ញាត។ ភ្លាមៗនោះរដ្ឋបាលស្រុកដំណាក់ចង្អើរក៏បានចុះទៅហាមឃាត់និងបញ្ឈប់នៅសំណង់អត់ច្បាប់នោះនិងបានណែនាំម្ចាស់សំណង់ខឿនថ្មនិងខ្ចុះឈើខាងលើឲ្យរុះរើចេញជាបន្ទាន់មុនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះបើមិនដូច្នេះទេកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរនិងមានវិធានការរដ្ឋបាលដឹកនាំកម្លាំងចុះរុះរើសំណង់ខឿនថ្មនិងខ្ចុះអត់ច្បាប់នោះចេញដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ:អ្វីនោះឡើយ រីឯការចំណាយជាបន្ទុករបស់ម្ចាស់សំណង់។ យោងតាមរបាយការណ៍របស់សាលាស្រុកដំណាក់ចង្អើរបានឲ្យដឹងថាការដឹកនាំក្រុមការងារគណ:បញ្ហាការឯកភាពស្រុកបានចុះទៅហាមឃាត់ផ្អាកការរៀបខឿនថ្មទប់ដីមុខកាត់០.៤ m កម្ពស់ ០.៦ m បណ្តោយ៤៦ m នៅលើឆ្នេរអង្កោលដែលជាឆ្នេរសាធារណៈរបស់រដ្ឋដែលមិនមានច្បាប់អនុញ្ញាតរបស់ម្ចាស់សំណង់ឈ្មោះ អុីវស្រុីនិងបានណែនាំឲ្យម្ចាស់សំណង់រុះរើចេញវិញដោយគ្មានល័ក្ខណ្ឌ។សូមបញ្ជាក់ថា៖ទីតាំងតូបលក់ដូរទាំងអស់មិនថាតែខឿនថ្មមួយមុខទេ គឺស្ថិតនៅលើដីឆ្នេរសាធារណៈរបស់រដ្ឋទាំងអស់ មិនមានប្លង់កម្មសិទ្ធិឯកជនផ្តាច់មុខនោះទេ។ព្រោះចាប់ពីក្រោមផ្លូវកៅស៊ូរហូតដល់ទឹកសមុទ្រគឺជាឆ្នេរខ្សាច់របស់រដ្ឋ។

ក្រសួងវប្បធម៌បើកសិក្ខាសាលារួមគ្នាទប់ស្កាត់បញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកសិក្ខាសាលា ដើម្បីបញ្ជៀបចំណេះដឹងនិងផ្សព្វផ្សាយពីបញ្ហាជំងឺអេដស៍ក្នុងន័យឱ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈនិងមន្ត្រីនៃក្រសួងចូលរួមទប់ស្កាត់និងបង្ការហើយធ្វើការផ្សព្វផ្សាយបន្តក្នុងន័យរួមគ្នាបញ្ចប់មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ ។ ឯកឧត្តម ធៀង វណ្ណដារ៉ុង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការតំណាងលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា បញ្ហាមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះបានជំរុញឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ចនិងលទ្ធភាពរៀងៗខ្លួន ។ ឯកឧត្តមបន្តថាវាជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកទទួលបន្ទុកផ្ទាល់លើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរង់ចាំមើលបំណាំឱ្យស្ថាប័នមួយនេះធ្វើតែឯកឯងឬយ៉ាងណា? ចម្លើយអត់ទេ!យើងត្រូវរួមគ្នាធ្វើឱ្យស្រុះគ្នាក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នេះ។ ដូច្នេះហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុក ដាក់ចូលរួមជាប្រចាំទន្ទឹមគ្នាជាមួយនឹងក្រសួង/ស្ថាប័នទាំងអស់ក្នុងសកម្មភាពជាពហុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់…

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ

ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។ ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹក នៅតាមទីសាធារណៈផងដែរ ។ សាធារណៈជនរងចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី០៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស អនុវត្តបានប្រសិទ្ធភាពដែរឬទេ…

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ

អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុកតាវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ ដែលទើបទទួលបានពីក្រសួងបរិស្ថាន ដើម្បីណែនាំឱ្យអាជ្ញាធរនិងសមតិកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានល្អប្រសើរ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យកសាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជា

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យកសាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល នាពេលខាងមុខ ក្រោមការដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត…

You missed