ខេត្តកែប៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរបានដឹកនាំកម្លាំងចុះទៅហាមឃាត់សំណង់អត់ច្បាប់មួយកន្លែងរបស់ស្រ្តីម្នាក់ឈ្មោះ អ៊ីវ ស្រុី ស្ថិតនៅលើឆ្នេរអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ដែលបានលួចរៀបខឿនថ្មនៅលើឆ្នេរនិងលួចធ្វើខ្ចុះចំនួន២លយចូលមកដីឆ្នេរសាធារណៈលយហួសគេឯង និងដោយគ្មានច្បាប់អនុញ្ញាត។
ភ្លាមៗនោះរដ្ឋបាលស្រុកដំណាក់ចង្អើរក៏បានចុះទៅហាមឃាត់និងបញ្ឈប់នៅសំណង់អត់ច្បាប់នោះនិងបានណែនាំម្ចាស់សំណង់ខឿនថ្មនិងខ្ចុះឈើខាងលើឲ្យរុះរើចេញជាបន្ទាន់មុនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ
បើមិនដូច្នេះទេកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរនិងមានវិធានការរដ្ឋបាលដឹកនាំកម្លាំងចុះរុះរើសំណង់ខឿនថ្មនិងខ្ចុះអត់ច្បាប់នោះចេញដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ:អ្វីនោះឡើយ រីឯការចំណាយជាបន្ទុករបស់ម្ចាស់សំណង់។
យោងតាមរបាយការណ៍របស់សាលាស្រុកដំណាក់ចង្អើរបានឲ្យដឹងថាការដឹកនាំក្រុមការងារគណ:បញ្ហាការឯកភាពស្រុកបានចុះទៅហាមឃាត់ផ្អាកការរៀបខឿនថ្មទប់ដីមុខកាត់០.៤ m កម្ពស់ ០.៦ m បណ្តោយ៤៦ m នៅលើឆ្នេរអង្កោលដែលជាឆ្នេរសាធារណៈរបស់រដ្ឋដែលមិនមានច្បាប់អនុញ្ញាតរបស់ម្ចាស់សំណង់ឈ្មោះ អុីវស្រុីនិងបានណែនាំឲ្យម្ចាស់សំណង់រុះរើចេញវិញដោយគ្មានល័ក្ខណ្ឌ។
សូមបញ្ជាក់ថា៖ទីតាំងតូបលក់ដូរទាំងអស់មិនថាតែខឿនថ្មមួយមុខទេ គឺស្ថិតនៅលើដីឆ្នេរសាធារណៈរបស់រដ្ឋទាំងអស់ មិនមានប្លង់កម្មសិទ្ធិឯកជនផ្តាច់មុខនោះទេ។ព្រោះចាប់ពីក្រោមផ្លូវកៅស៊ូរហូតដល់ទឹកសមុទ្រគឺជាឆ្នេរខ្សាច់របស់រដ្ឋ។
You must be logged in to post a comment.