
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបើកសិន្និសីទសារព័ត៌មាន ដែលប្រារព្វធ្វើនៅ ផ្សារទំនើប អ៊ីអន សែនសុខ ស្តីពីកម្មវិធី កោសឈ្នះ កោសឈ្នះ ពីផលិតផលទឹកគោ អង្គរមីល ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ ។

លោក កុយ សុវណ្ណ នាយកផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌីមានគោលបំណង ដើម្បីផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារតូចៗទទួលទានទៅធ្វើអោយប្រាជ្ញា និងស្មារតីផងដែ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត (ទឹកដោះគោ ម៉ាក អង្គរមីល) ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ ផលិតផលសម្រេច។
ចំពោះវត្ថុធាតុដើមទាំងអស់ ត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្ត្រាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។

ហើយរោងចក្របានបំពាក់ ដោយប្រព័ន្ធបច្ចេកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាកែក (Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ផលិតផលទឹកដោះគោ គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់ សារធាតុរក្សាទុកបានយូរ” ។ ហើយរោងចក្រទទួលបានសញ្ញាប័ត្រហាឡាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001:2015 និង សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមើល” ហើយបាន និងកំពុង ផ្តល់ការងារជូនកម្មករ និយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ហើយនៅពេលនេះក្រុមហ៊ុនបានបន្ថែមរង្វាន់កោសឈ្នះ កោសឈ្នះ ពីទឹកគោអង្គរមីល ជូនដល់អតិថិជនម៉ូតូហុងដាវេវសេរីថ្មីចំនួន៥០គ្រឿងផងដែ ។

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី មានផលិតផលជាច្រើនមានដូចជា ទឹកដោះគោ(UHT) ,ផលិតយ៉ាអ៊ូរ, ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ, ទឹកដោះគោជូរ(ប្រភេទប្រូបាយអូទិច)ម៉ាកប្រូប៊ី នឹងផលិតទឹកដោះគោខាប់ រោងចក្រផលិតទឹកដោះគោ”អង្គរមើល” មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្របភ្នំពេញ តាម បណ្ដោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។













You must be logged in to post a comment.