មេឈ្មួញមួយក្រុម កំពុងតែរត់ពន្ធដើមវល្លិ រមៀត នាំចេញទៅប្រទេសឡាវយ៉ាងរលូន.!
ខេត្តស្ទឹងត្រែង៖ អស់រយៈពេលជាច្រើនខែមកហើយដែលគេឃើញមានគោយន្តជាច្រើនគ្រឿងបានបើកចូលទៅឧទ្យានជាតិវិរះជ័យដើម្បីកាប់ដើមវល្លិរមៀតនៅចំណុចភ្នំពោងប៉ាយ ភ្នំស្វាយ ភ្នំវេង អូរកាំពី អូរដាក់លាប នឺងអូរចាយ។ ហើយដឹកជញ្ជូនពីសៀមប៉ាងទៅស្តុកទុកក្នុងឃ្លាំងធំមួយមានព័ទ្ធរបងជិតមានដាក់បារ៉ាស់ ស្ថិតនៅភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅខាងក្រោយសាលាស្រុកបុរីអូរស្វាយសែនជ័យ ប្រហែល៥គីឡូម៉ែត្រ រីឯលោក លីមីណា អភិបាលស្រុកវិញឲ្យត្រជាក់ល្ហឹមហាក់ធ្វើមិនដឹងមិនឰក្នុងរឿងនេះ។ គួរបញ្ជាក់ថា៖ ឃ្លាំងស្តុកវល្លិរមៀតហ្នឹងនៅច្រករបៀងរងចាំឪកាសល្អគេឆ្លងដែន ទៅប្រទេសឡាវ គឺច្រកវុឺនខាំ ស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពប្រជាពលរដ្ខបានឲ្យដឹងថា មានមេឈ្មួញពីរនាក់ ឈ្មោះសយ នឺងឈ្មោះអេន ជាបងប្រុសរបស់គេបានប្រកាសទិញដើមវល្លិរមៀត ពីប្រជាពលរដ្ឋដែលនាំគ្នាទៅកាន់តំបន់ការពារនោះ។ តាមប្រភពបានបន្តថា៖ វល្លិរមៀតលក់បាន៥០០រៀលក្នុងមួយគីឡូក្រាមអ្នកភូមិដែលបានចូលទៅកាប់វល្លិរមៀតក្នុងឧទ្យានជាតិវិរះជ័យដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះផងដែរ។…
