Fri. Sep 5th, 2025

មន្ទីពេទ្យអន្តរជាតិ អរៀនដា បានធ្វើឱ្យអ្នកជំងឺស្លាប់ ដោយមិនប្រាប់ពីមូលហេតុអាការៈជំងឺជូនដល់ក្រុមគ្រួសារថា បណ្ដាមកពីជំងឺអ្វីឲ្យពិតប្រាកដ ខណៈដែល ធ្វើបុណ្យស-ពចង់ចាប់ជាតិទៅហើយទើបមានចំលើយឲ្យជនរងគ្រោះ ?

កាលពីពេលថ្មីៗកន្លងមកនេះ មន្ទីពេទ្យអន្តរជាតិ អរៀនដា ដែលមានអាស័យដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវសេះស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកយាយដែលជនរងគ្រោះឈ្មោះ រស់ អូរ៉ុង ត្រូវបានកូនៗជាទីស្រឡាញ់របស់លោកយាយបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជនឈ្មោះ (មន្ទីពេទ្យអន្តរជាតិ អរៀនដា ) ត្រឹមតែរយៈពេល៣ថ្ងៃបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង ។

បើយោងតាមលោកស្រី ម៉ែន សុមុនី កូនបង្កើតរបស់ជនរងគ្រោះ បានផ្តល់មក អង្គភាពអ្នកសារព័ត៌មានយើងថា÷ លោកស្រីបានតែហួសចិត្តរទ្រហ៊ោយំស្តាយស្រណោះដោយមិនអស់ចិត្តអំពីម្ដាយរបស់គាត់ដែលស្លាប់ មកពីជំងឺអ្វីឲ្យពិតប្រាកដនោះទេ? ដោយសារតែលោកគ្រូពេទ្យនៅទីនោះមិនបានបញ្ជាក់អំពីមូលហេតុ អាការៈជំងឺរបស់អ្នកម្ដាយជាទីស្រឡាញ់របស់លោកស្រីភ្លាមៗនោះបានទេ។

លោកស្រីបានបន្តផងដែរថា មន្ទីពេទ្យអន្តរជាតិ អរៀនដា ពិតជាមិនមានការទទួលខុសត្រូវ ក្នុងការស្លាប់របស់អ្នកជំងឺដែលបណ្តាលមកពីមូលហេតុមានជំងឺអ្វីអោយពិតប្រាកដ់ជូនដល់គ្រួសាររបស់គេនេះ ទង្វើបែបនេះហាក់បីដូចជាខ្វះនូវក្រមសីលធម៌វិជ្ជាជីះពេទ្យ និងឈានដល់កាបាត់នូវទំនុកចិត្តដល់អ្នកជំងឺថែមទៀតផង ។ ហើយបើនិយាយអំពីរឿងសេវាក្នុងការព្យាបាលមានតម្លៃថ្លៃកប់ពពក ត្រឹមតែបីបួនថ្ងៃសោះអស់ជាង ៥,០០០ ដុល្លារ ក្នុងការព្យាបាលម្ដាយរបស់គាត់ លោកស្រីនៅតែមិនអស់ចិត្តថា អស់លុយវាមធ្យមឲ្យតែអ្នកម្ដាយរបស់គាត់បានជា ឥឡូវជីវិតម្ដាយគាត់ក៏អស់ លុយក៏អស់ ដូចជាអយុត្តិធម៌ពេកហើយ ។

ក្នុងនាមកូនចៅក្រុមគ្រួសារជនរងគ្រោះនៅតែមានការងើយឆ្ងល់ រឿងមន្ទីរពេទ្យអន្តរជាតិ អរៀលដា បានជា របាយការណ៍មូលហេតុអ្វីភ្លាមៗមិនមានបែរជាធ្វើបុណ្យសពអ្នកម្ដាយរបស់គាត់រួចរាល់ហើយទើបចេញរបាយការណ៍ ជាលទ្ធផលជូនលោកស្រីទៅវិញ? នៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២៥នេះ ថែមទាំងធ្វើការចង់ណាត់ជួបលោកស្រីដើម្បីពន្យល់បន្ថែមអំពីដំណើរសាច់រឿងជំវិញកាស្លាប់អ្នកម្តាយជាទីស្រលាញ់របស់លោកស្រី ។ លោកស្រី ម៉ែន សុមុនី បានឆ្លើយតបទៅខាងមន្ទីរពេទ្យវិញថា មិនបាច់មកពន្យល់ខ្ញុំអីនោះទេបើចាក់ម្ដាយខ្ញុំរហូតដល់ស្លាប់ទៅហើយនោះ សពស៊ឹងតែចាប់ជាតិទៀតហើយ ទើបមកពន្យល់យកហេតុផលមិនបាច់ទេ។ លោកស្រីចង់ដឹងតែសូមឱ្យធ្វើ report មកថា ម្ដាយរបស់ខ្ញុំស្លាប់បណ្ដាលមកពីមូលហេតុអ្វី ហើយលោកស្រីក៏មិនអាចទទួលយកបានដែរចំពោះទង្វើរបស់មន្ទីរពេទ្យខាងលើនេះ ។
ក្នុងនាមលោកស្រីដែលជាកូនបង្កើតរបស់ជនរងគ្រោះ បានទទូចស្នើសុំ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល មេត្តាពិនិត្យ មន្ទីរពេទ្យឯកជនខាងលើនេះ ដើម្បីជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារ របស់លោកស្រីដែលជាជនរងគ្រោះផង់ទាន
អង្គភាពយើយខ្ញុំបានព្យាយាមទូរស័ព្ទទៅមន្ទីពេទ្យអន្តរជាតិ អរៀនដាផងដែ តែតេចូលមិនមានអ្នកលើក ។

រាល់ការចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីរភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីអំពីច្បាប់សារព័ត៌មាននៅកម្ពុជា ។

You missed