
នៅព្រឹកថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៥ គ្រួសារជនរងគ្រោះ បានលើកដៃសំពះស្រែកទហោយំស្នើសុំ រកយុត្តិធម៌ ខណៈពេលដែលកូនប្រុសរបស់គាត់បានស្លាប់ បន្ទាប់ពីការព្យាបាលនូវមុខរបួស របស់ក្រុមក្មេងទំនើងកាប់ចំក្បាលបែករលា អស់រយៈពេលជាង៦ខែមកហើយ នៅតែមិនបានជាសះស្បើយ ហើយត្រូវបានចំណាយថវិកាការថ្លៃពេទ្យព្យាបាលអស់ជាច្រើនដល់រាប់ពាន់ដុល្លារថែមទៀតក៍នៅតែមិនជាសះស្បើយសោះឡើយ។
បន្ទាប់ពីក្រុមក្មេងទំនើងមួយក្រុមបាន ព្រួតគ្នាកាកាប់មកលើជនរងគ្រោះចំក្បាល បែករលា បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ង បញ្ជូនទៅមន្ទីរពេទ្យ ករណីនេះបានកើតហេតុកាលពីថ្ងៃទី០២ ខែតុលាឆ្នាំ ២០២៤ នៅចំណុច ភូមិ ចន្ត្រី ឃុំ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ទល់មុខមណ្ឌលសុខភាពចន្ត្រី ។
រីឯជនរងគ្រោះដែលត្រូវក្មេងទំនើងបានកាប់ចំក្បាលបែរលានោះ ទី១ ឈ្មោះ ឌឹម ចាន់ថង ភេទប្រុស អាយុ ២១ ឆ្នាំ
បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៥:15នាទីល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ពេលដែលបញ្ជូនមកមន្ទីរពេទ្យព្យាបាលចុងក្រោយ
នៅរាជធានីភ្នំពេញ ដោយសារតែស្ថានភាពមុខរបួសមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកសាកសពត្រលប់មកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង ។
ជនរងគ្រោះទី ២ ឈ្មោះ អ៉ី ថៃ កំពុងសម្រាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យ រហូតទល់មកបច្ចុប្បន្ន ពុំទាន់បានជាសះស្បើយនៅឡើយទេ ដោយសារតែស្ថានភាពរករបួសធ្ងន់ធ្ងរពេក។
✓បើយោងតាម ប្រជាពលរដ្ឋនិងឪពុកម្ដាយរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ខាងលើនេះ គឺជាក្មេងល្អ មានចរិតឫកពារសុភាពរាបសារ រួសរាយរាក់ទាក់ មិត្តភ័ក្តអ្នកភូមិ ចូលចិត្តស្រឡាញ់រាប់អាន មិនមានចរិតកោងកាចក្អេងក្អាង ដូចក្មេងទំនើងនោះទេ ។
បើយោងតាម លោក សំ សំអុល អធិការស្រុករមាសហែក បានប្រាប់អង្គភាពសារព័ត៌មានយើងថា បន្ទាប់ពីការកើតហេតុរួចមក កងកម្លាំងរបស់លោកបាន យកចិត្តទុកដាក់ តាមដានកំណត់មុខសញ្ញាចាប់ជនសង្ស័យ បានជាបន្តបន្ទាប់កសាងសំណុំរឿង
បញ្ជូនទៅ អមយ្យការសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិទីច្បាប់។ រីឯជនល្មើសដែលពាក់ព័ន្ធ លោកហ្នឹងធ្វើនូវសាវតាជាតិដើម្បីសុំដេការ ឃាត់ខ្លួនជាបន្តបន្ទាប់ទៀត ។
នៅក្នុងពិធីបុណ្យសពជនរងគ្រោះខាងលើក្នុងនាម ឪពុកម្ដាយហ្នឹងក្រុមគ្រួសារសាច់ញាតិ សូមសុំណូមពរសូមឱ្យស្ថាប័នច្បាប់គ្រប់ជាន់ថ្នាក់ទាំងអស់ជួយរកយុត្តិធម៌និងដោះស្រាយជូនពួកគាត់ដែលជាជនរងគ្រោះផងទាន ដោយសារតែគ្រួសារពួកគាត់សព្វថ្ងៃកំពុងតែមានជីវភាពខ្វះខាតខ្លាំងណាស់ ហើយជុំវិញរឿងរ៉ាវខាងលើនេះមានរយៈពេល ៦ខែជាងទៅហើយគាត់ពុំទាន់មាន ដំណោះស្រាយសមស្របណាមួយនៅឡើយទេ ។
ពួកគាត់បានលើកដៃទទូចស្នើសុំ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេស សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពុកសម្ដេចម៉ែ សូមសម្ដេចទាំងទ្វេជួយរកយុត្តិធម៌ដល់កូនប្រុសរបស់គាត់ ដែលបានស្លាប់ដោយសារតែ ក្មេងទំនើងបក្សពួកមួយក្រុមបានកាប់ចំក្បាលបែករលា មកលើកូនគាត់យ៉ាងព្រៃផ្សៃ ដោយគ្មានទំនាស់និងហេតុផលអ្វីនោះឡើយ ។ ហើយរហូតមកដល់សព្វថ្ងៃ ក្រុមគ្រួសាររបស់យើងខ្ញុំដែលជាជនរងគ្រោះពុំទាន់បាន ទទួល ពន្លឺយុត្តិធម៌ ក្នុងកាការដោះស្រាយនោះនៅលើយទេ គ្រាន់តែពួកគាត់បានឮដំណឹងថា ជនបង្កត្រូវបានសមត្ថកិច្ចបានចាប់បញ្ជូនយយកទៅ ដាក់ពន្ធនាគារអស់ចំនួន៣នាក់ ប៉ុន្តែទោះយ៉ាង ក៏ពួកយើងខ្ញុំដែលជាជនរងគ្រោះពុំបានដឹងអ្វីទាំងអស់ ។









You must be logged in to post a comment.