Fri. Feb 21st, 2025

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឧបដ្ឋានសាលា ស្រោចស្រពសុគន្ធវារី និងប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ឱ្យឡើងទៅជាព្រះសិរីមង្គលមុនី ព្រះរាជាគណៈកិត្តិយស និងឡើងជាទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានៅវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) ស្ថិតនៅភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងព្រះអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធី មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ព្រះទេពមុនី សុខ ថាន រាជាគណ:ថ្នាក់ចត្វា និងជាព្រះមេគណខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនឹងមន្រ្តីសង្ឃគ្រប់ឋានានុក្រម  សប្បុរសជន និងពុទ្ធិបរិស័ទយ៉ាងច្រើនកុះករ ។

You missed