នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ហាញមុខករណីជួញដូរនិងកែច្នៃ គ្រឿងញៀន ឃាត់ខ្លួនជនល្មើស ៩នាក់ ជាជនជាតិ ចិន, វៀតណាម, និងខ្មែរ ក្នុងនោះមានស្រី២នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន និងសារធាតិគីមីផ្សំ ប្រមាណជាជិត ១០០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






You must be logged in to post a comment.