![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155201_778.jpg?resize=640%2C459&ssl=1)
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយ ដែលខ្លឹមសារថាជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជា៖
មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ។
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155204_024.jpg?resize=441%2C783&ssl=1)
ក្រសួងបញ្ជាក់ថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ៕
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155206_023.jpg?resize=569%2C786&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155208_779.jpg?resize=640%2C853&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155211_373.jpg?resize=640%2C524&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155213_954.jpg?resize=492%2C900&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155216_761.jpg?resize=514%2C900&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155218_971.jpg?resize=640%2C853&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2023/10/IMG_20231017_155221_946.jpg?resize=460%2C900&ssl=1)
You must be logged in to post a comment.