ក្រចេះ៖លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានចុះណែនាំបងប្អូនអាជីវករ លក់ដូរនៅតំបន់នោះ មិនត្រូវបន្តរត់ស្ទាក់ ឫឈរបាំងរថយន្ត និងហាមគោះរថយន្តភ្ញៀវទេសចរ នៅលើដងផ្លូវទៀតទេព្រោះវាធ្វេីឲ្យមានភាពរញ៉េរញ៉ៃនិងប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអាចបង្ករគ្រោះថ្នាក់ថែមទៀត។
ការណែនាំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងរមណីយដ្ឋានទឹកជួរកាំពីដែលស្ថិតនៅ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយពីក្រុមអាជីវករមួយចំនួន បានបង្កភាពរញ៉េរញ៉ៃ រត់ស្ទាក់រថយន្តរបស់អ្នកដំណើរ ឬក៏ភ្ញៀវទេសចរដែរទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានខាងលើ ដើម្បីទាក់ ទាញភ្ញៀវទេសចរឲ្យចូលអង្គុយ នៅតាមកញ្ចុះ ឬកម្មង់ម្ហូបអាហាររបស់ខ្លួន សម្រាប់ទទួលទាន ហើយសកម្មភាពបែបនេះហើយ ដែលធ្វើឲ្យមានការរិះគន់។
លោក ម៉ែន វណ្ណា បានបន្តថា រដ្ឋបាលខេត្តដែលមានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងមានក្រុមការងារចុះពិនិត្យឃ្លាំមើលជាប្រចាំ ប្រសិនបើជាបងប្អូនអាជីវករនៅបន្តមានករណីខាងលេីកើតមានទៀត រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាការ នឹងចាត់វិធានការទៅតាមលក្ខ័ន្ឌច្បាប់បានកំណត់ អាចឈានទៅនិងការបញ្ឈប់មុខរបបទាំងនេះ។
លោក ក៏បានអរគុណដល់ភ្ញៀវទេចរណ៍ដែលបានអញ្ជើញមកលេងកម្សាន្ត និងបានផ្តល់ព័ត៌មានជាមតិយោបល់ ក្នុងន័យស្ថាបនានិងកែលម្អ ដើម្បីឲ្យវិស័យទេចរខេត្ត មានការអភិវឌ្ឍន៍ប្រកបដោយគុណភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅក្នុងមូលដ្ឋានឲ្យមានជីវភាពធូធារ តាមរយៈការផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍។
គូបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះក្រុមអាជីវករមួយចំនួន បានធ្វើសកម្មភាព រត់ស្ទាក់រថយន្តរបស់អ្នកដំណើរ ឬក៏ភ្ញៀវទេសចរដែរទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានខាងលើ ដើម្បីហៅភ្ញៀវទេសចរឲ្យចូលអង្គុយ នៅតាមកញ្ចុះឬកម្មង់ម្ហូបអាហាររបស់ខ្លួន ធ្វើឲ្យមានភាពរញ៉េរញ ៕
You must be logged in to post a comment.