Thu. Dec 26th, 2024

ខេត្តស្ទឹងត្រែង៖ អស់រយៈពេលជាច្រើនខែមកហើយដែលគេឃើញមានគោយន្តជាច្រើនគ្រឿងបានបើកចូលទៅឧទ្យានជាតិវិរះជ័យដើម្បីកាប់ដើមវល្លិរមៀតនៅចំណុចភ្នំពោងប៉ាយ ភ្នំស្វាយ ភ្នំវេង អូរកាំពី អូរដាក់លាប នឺងអូរចាយ។

ហើយដឹកជញ្ជូនពីសៀមប៉ាងទៅស្តុកទុកក្នុងឃ្លាំងធំមួយមានព័ទ្ធរបងជិតមានដាក់បារ៉ាស់ ស្ថិតនៅភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅខាងក្រោយសាលាស្រុកបុរីអូរស្វាយសែនជ័យ ប្រហែល៥គីឡូម៉ែត្រ រីឯលោក លីមីណា អភិបាលស្រុកវិញឲ្យត្រជាក់ល្ហឹមហាក់ធ្វើមិនដឹងមិនឰក្នុងរឿងនេះ។

គួរបញ្ជាក់ថា៖ ឃ្លាំងស្តុកវល្លិរមៀតហ្នឹងនៅច្រករបៀងរងចាំឪកាសល្អគេឆ្លងដែន ទៅប្រទេសឡាវ គឺច្រកវុឺនខាំ ស្រុកបុរីអូរស្វាយសែជ័យ  ខេត្តស្ទឹងត្រែង។

តាមប្រភពប្រជាពលរដ្ខបានឲ្យដឹងថា មានមេឈ្មួញពីរនាក់ ឈ្មោះសយ នឺងឈ្មោះអេន ជាបងប្រុសរបស់គេបានប្រកាសទិញដើមវល្លិរមៀត ពីប្រជាពលរដ្ឋដែលនាំគ្នាទៅកាន់តំបន់ការពារនោះ។

តាមប្រភពបានបន្តថា៖ វល្លិរមៀតលក់បាន៥០០រៀលក្នុងមួយគីឡូក្រាមអ្នកភូមិដែលបានចូលទៅកាប់វល្លិរមៀតក្នុងឧទ្យានជាតិវិរះជ័យដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះផងដែរ។

វល្លិរមៀត ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានក្លិនក្រពុលមានរស់ជាតិជូរអែមដូចស្ព័នធរ័រុក្ខជាតិនេះគេអាចយកទៅផលិតគ្រឿងញៀនបាន។

កាលពីចុងឆ្នាំ២០១៦មានក្រុមហ៊ុនរបស់ចិន២បានសាងសង់រោងចក្រកែឆ្នៃដើមវល្លិររមៀតនៅឃុំឬស្សី ស្រុកថ្មបាំង ខេត្តកោះកុង ដោយគ្រោងប្រមូលទិញវល្ល៍រមៀតនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តនោះប៉ុន្តែត្រូវបានក្រសួងបរិស្ថានបានបញ្ជាឲ្យបិទកន្លែងកែឆ្នៃវល្ល៍រមៀតនោះវិញបន្ទាប់ពីមានការផ្យព្ទផ្សាយជាសាធារណះ។

លោកចាន់ស្រូយ មេឃុំសេកុង បានបញ្ជាក់ថាពិតជាមានការទិញលក់ដើមវល្លិរមៀតនោះមែន។


ជុំវិញករណីរត់ពន្ធវល្លិរមៀតនេះ លោក លីមីណា អភិបាលស្រុកបាននិយាយតាមទូរស័ព្ទទាំងរដិបរដុបកាលពីរសៀលថ្ងៃទី២៦ខែកុម្ភះនោះថា៖ឃ្លាំងស្តុកដើមវល្លិរមៀតគឺជាទីតាំងដែលជួលដីគេពេលសុំអនុញ្ញាតគឺសំរាប់កសិផលដូចជាដំឡូងស្វាយចន្ទីដល់ពេលអ្នកសារព័ត៌មានសួរថា តើឃ្លាំងនោះថា៖សំរាប់ស្តុកដើមវល្លិរមៀតមែនទេ? គាត់ឆ្លើយថា៖អត់ដែរតើការឆ្លើយថាអត់ដឹងនោះជាការពិតឬទេក្នុងនាមលោកជាអភិបាលស្រុកគេរត់ពន្ធដឹកដើមវល្លិរមៀតទាំងគោយន្តនឹងមានទាំងរថយន្តដឹកយ៉ាងគគ្រឹកគ្រគ្រេងពេញភូមិហើយឆ្លើយថា៖អត់់ដឹងអីសោះតើវាសមហេតុសមផលដែរឬទេក្នុងនាមជាអាជ្ញាធរ៕។

យោងតាមទំពរfbរបស់ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖
ស្ទឹងត្រែង: នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ (វល្លិរមៀត) នៅចំណុចផ្លូវបំបែកព្រំដែន ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ប្រុស) និងរថយន្តចំនួន ០២គ្រឿង ក្នុងនោះ៖


១.រថយន្តមួយគ្រឿងម៉ាក សាមយុង ពណ៌ស(គ្មានស្លាកលេខ) ម្ចាស់រថយន្តឈ្មោះ នូ សុខុន ភេទប្រុស អាយុ ៤៦ឆ្នាំ និងព្រូសរថយន្ត ឈ្មោះ អួប ហែត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ។

២.រថយន្តម៉ាកសាមយុង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2A-0559 ជនសង្ស័យបានរត់គេចខ្លួន ។
ចាប់យកវត្ថុតាង ៖ផលអនុផលព្រៃឈើ(វល្លិរមៀត) ចំនួន ៨០ការ៉ុង ប្រហែលស្មើនឹង ០៤តោន ។ ករណីខាងលើ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី។

You missed