Tue. Dec 3rd, 2024

ខេត្តកំពង់ចាម ៖ បន្ទាប់ពីករណីឧកញ៉ាអ៊ាង ចាក់ដីចង់ទប់បិទទន្លេមេគង្គធ្វើឱ្យល្បីល្បាញស្រុកស្រីសន្ធរនោះមក ស្រាប់តែមានរឿងឧកញ៉ាមួយទៀតដែលកើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ។ នោះគឺបុរសម្នាក់ដែលមានងារជាឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោ.ភច្រាំងទន្លេ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ដោយសារល្បីល្បាញរឿងអំពើល្មោ.ភរបស់ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤, ចុះទៅផ្អាកសកម្មភាពនៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពរាយការណ៍ថា ទង្វើនោះសង្ស័យមានការគប់គិតគ្នារវាងមន្ត្រីថ្នាក់ស្រុក ក្រោមការដឹកនាំរបស់លោកស៊ឹម គង់ ចៅហ្វាយស្រុកស្រីសន្ធរ ជាមួយលោកឧកញ៉ានួន រិទ្ធី ដែលភរិយារបស់ឧកញ៉ាមានស្រុកកំណើតនៅឃុំព្រែកដំបូកនោះ។ និយាយឱ្យខ្លីទៅ ទង្វើបំពានច្បាប់ប្រទេសជាតិដ៏ស្អុយរលួយបែបនេះ គឺកើតឡើងដោយការគប់គិតគ្នារវាងចៅហ្វាយស្រុកស្រីសន្ធរ លោកស៊ឹម គង់ និងឧកញ៉ានួន រិទ្ធី ដែលពិបាកនឹងប្រកែកណាស់ ។
ចៅហ្វាយស្រុកលោកស៊ឹម គង់ អាចនិយាយថា មិនដឹង? ដើម្បីរួចខ្លួនពីការទទួលខុសត្រូវ។ ស្របគ្នានឹង លោកចៅហ្វាយខេត្តកំពង់ចាមក៏អាចនិយាយបានដែរថា មិន ដឹងទេ ព្រោះសកម្មភាពបំពា.នច្បាប់បែបនេះ តែងតែកើតមានដោយសារតែមន្ត្រីនៅថ្នាក់ក្រោមគប់គិតគ្នា។ 

ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​នាំ​គ្នា​ខ្សិ​ប​ថា បើ​គ្មាន​ការ​​គប់គិត​គ្នា តើ​គេ​អាច​ធ្វើ​សំណង់​លយ​ចូល​ខ្ពប​ ឬ​ដៃទន្លេ​បាន​យ៉ាងដូច​ម្ដេចទៅ? និយាយរួម​ទៅ​ បើ​គ្មាន​ការ​បិទ​ភ្នែក ពត់​ដុំដៃ​ពី​ចៅហ្វាយស្រុក ស៊ឹ​ម គង់ ដែល​ដើរ​អែប​ៗ​ជាមួយ​ឧកញ៉ា​ទេ​នោះ គឺ​មិន​អាច​មាន​អំពើ​បំពាន​ច្បាប់​ប្រទេស​បែប​នេះ កើតឡើង​បាន​ដោយ​ងាយ​ៗ​នោះ​ឡើយ​។ ចាំ​មើល​ថា តើ​រដ្ឋបាល​ខេត្តកំពង់ចាម របស់លោក អ៊ុ​ន ចាន់​ដា មាន​អ្វី​បំភ្លឺ​បន្ថែម​ទៀត ចំពោះ​ករណី​ឧកញ៉ា​នួន រិ​ទ្ធី នេះ?

រឿងរ៉ាវដែលកំពុងកើតឡើងនៅស្រុកស្រីសន្ធរ ចំពោះករណីបំពា.នច្បាប់ប្រទេសនេះ គឺដោយសារមន្ត្រីអ្នកអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន សង្ស័យពាក់ព័ន្ធគ្នាទើបធ្វើបាន។ បើគ្មានកាគប់គិតគ្នារវាងពួកឈ្មួញអ្នកមានលុយ ជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកទេនោះ គឺពិតជាគ្មានរឿងរ៉ាវដ៏ហួសចិត្តកើតឡើងបែបនេះឡើយ។ 

រាស្ត្រ​ក្រីក្រ​នៅ​ស្រុក​ស្រី​សន្ធរ នាំ​គ្នា​ដើរ​រិ​ត​តែ​ដើមទ្រូង​ថា មិន​គួរ​អ្នកមាន​ទ្រព្យ​ស្តុក​ស្ដម្ភ មាន​ងារ​ជា​ឧកញ៉ា​ប្រព្រឹត្ត​អំពើ​យ៉ាង​ដូច្នេះ​ឡើយ​។ ថា អ្នកមាន​លុយ​ទៅ​ ដែលឆ្លៀតរំលោ.ភយ៉ាងឥតអៀនខ្មាស់ ចុះ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ យ៉ាងម៉េច​ដែរ​?

ស្រុកស្រីសន្ធរមានឧកញ៉ា២នាក់ហើយ ដែលរំលោ.ភច្រាំងទន្លេ សង្ស័យអភិបាលស្រុកនៅពីក្រោយ ។
ចាំមើលទៀត វាសនាអ្នកមានបាន រំលោ.ភទន្លេយ៉ាងអនាធិបតេយ្យបែបនេះ តើនឹងបានដោះស្រាយដោយវិធីណា?
ជុំវិញករណីខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធ និងបន្តការតាមដានព័ត៌មានបន្ថែមទៀត សូមអរគុណ៕

You missed