ព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង បានធ្វើការចុះពិនិត្យនិងឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ជាលទ្ធផលក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសបានរថយន្តចំនួន ១២គ្រឿង ក្នុងនោះមានចំនួន០៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី ៣តឹក ទៅ ៦តឹក) ចំណែកឯរថយន្តចំនួន ០៨គ្រឿង ទៀតមិនមានខុសលក្ខណៈបច្ចេកទេស ក្រុមការងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ។
You must be logged in to post a comment.