Tue. Dec 31st, 2024

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ដោយហេតុថាផលិតផលទាំងនេះបង្កអោយ មានផលប៉ះពាល់ដល់សុខភាព និងបណ្តាលអោយអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

បារីអេឡិចត្រូនិចមានរូបរាងនិងទំហំជាច្រើនប្រភេទ។ភាគច្រើននៃបារីអេឡិចត្រូនិចមានផ្នែកសម្រាប់បញ្ចេញកំដៅនិងផ្នែកដែលផ្ទុកសារធាតុរាវ។បារីអេឡិចត្រូនិចបញ្ចេញចំហាយដោយសារការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។

ក្រសួងសុខាភិបាលមានកាព្រួយបារម្ភចំពោះផលិតផលបារីអេឡិចត្រូនិចផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ភាគច្រើនមានរចនាបទស្រស់ស្អាតទាក់ទាញយុវវ័យក្នុងការសាកល្បងប្រើប្រាស់ហើយមានជនឆ្លៀតឪកាសធ្វើកាផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភីតាមរយបណ្តាញដូចជាfacebook Instagram TikTok ជាដើមក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៏សម្រាប់ផ្តាច់បារីនិងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតាផ្ទុយទៅវិញបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភីមានផលប៉ះពាល់ដល់សុខភាពនិងបង្កគ្រោះថ្នាក់ដល់សង្គម។

ក្រសួងសុខាភិបាលសូមអំពាវនាវដល់យុវជនយុវនារីនិងប្រជាជនទាំងអស់សូមកុំសាកល្បងនិងកុំជឿរកាឃោសនាថាបារីអេឡិចត្រូនិចផលិតផលស៊ីហ្សានិងផលិតផល អេចឈ៍ ធី ភី ថាជាឧបករណ៏សម្រាប់ផ្តាច់បារី។

You missed