ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន៣នាក់ ដែលត្រូវខ្មាន់កាំភ្លេីង២នាក់បាញ់ប្រហា..រ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖០០ នាទី ធ្វេីឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ឯកឧត្តមបានណែនាំឱ្យដល់ជនរងគ្រោះ សូមសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ចក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ បន្ទាប់ពីធ្វេីការណែនាំរួច ឯកឧត្តម និងលោកជំទាវ បានជូនថវិកាដល់ជនរងគ្រោះទាំងបីនាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០មុឺនរៀល ។
ក្នុងនោះឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ និងសរសេីរដល់លោកគ្រូ អ្នកគ្រូពេទ្យ មានជំនាញច្បាស់លាស់សង្រ្គោះជីវិតជនរងគ្រោះបានទាន់ពេល៕
You must be logged in to post a comment.