Sat. Oct 12th, 2024

រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និង ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យឃុំសណ្ដាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងបើកកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យនៅឃុំសណ្តាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវត្តពោធិរុក្ខារាម ហៅវត្តសណ្តាន់ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

You missed