(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការបណ្ដុះគំនិតធុរកិច្ចថ្មីៗ ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប. ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើននាក់។
វគ្គបណ្ដុះបណ្ដាលត្រូវបានធ្វើឡើងក្រោមប្រធានបទចំនួន ៤ ផ្សេងគ្នារួមមាន៖
1-Guide to Investing
2-Understanding Blockchain
3- 7 Secrets to Investing Like Warren Buffet
4- Developing the Leader Within You
ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តម ផាន អូន ក៏បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការក្រោមឱវាទឱ្យខិតខំបន្តសិក្សាសិក្សាស្រាវជ្រាវទៅលើចំណេះដឹងថ្មីៗ បន្ទាប់ពីទំនេរពីការបំពេញការងារ ដោយចំណេះដឹងទាំងអស់នេះ នឹងក្លាយជាបំនិនជីវិតសម្រាប់យើងនាពេលអនាគត៕ ប្រភព: ក.ប.ប






















You must be logged in to post a comment.