Wed. May 8th, 2024

នាព្រឹកថ្ងៃទី 30 ខែធ្នូឆ្នាំ 2023 នៅពហុកីឡាដ្ឋានជាតិអូឡាំពិកមានការប្រកួតបិទបញ្ចប់នៅកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ 2023 ក្នុងនោះដែរក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក មាសវ៉ាន់ថុន អគ្គលេខាធិការរងនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ហ្នឹងលោកផាត់បញ្ញាជាតក៏ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយកកីឡា រួមទាំងលោកជំទាវការធារិទ្ធ នាយិកាសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងតាខ្មៅហ្នឹងអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូ លោកម៉ៅចាន់ថាវុធព្រមទាំងលោកម៉ែត្រម៉ាលីនអនុប្រធានទទួលបន្ទុករួមសហព័ន្ធកីឡាវ៊ូកម្ពុជាលោកគ្រូអ្នកគ្រូបច្ចេកទេសរួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ក្នុងការដែលបានបិទបញ្ចប់នេះលោកប្រធានសហព័ន្ធកីឡាវ៑ូស៑ូ កម្ពុជា លោកម៉ៅចន្ថាវុធ មានប្រសាសន៍ថាកីឡាករកីឡាការិនីធ្វើបានល្អគ្រប់ៗគ្នាតែលោកបន្ថែមទៀតថាឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីយកកិត្តិយសស្នាដៃមេដៃមិនថាថ្នាក់ជាតិ និង អន្តរជាតិ មកជូនជាតិបន្ថែមទៀត។ ហើយលោកថ្លែងបន្តទៀតថាការបិទបញ្ចប់នៃការប្រកួតជ្រើសជើងឯកនេះគឺទទួលបានសមិទ្ធផលលទ្ធផលល្អជាទីគាប់ចិត្តដោយកីឡាករកីឡាការិនីនីមួយៗទទួលបានមេដៃប្រាក់មេដៃសំរិទ្ធនិងមេដៃមាសជាបន្តបន្ទាប់គ្រប់ក្លឹបនិងមកតាមបណ្ដាក្លឹបនានា។
ទាំងនេះហើយជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកប្រចាំឆ្នាំ 2023។

ក្នុងនោះដែរសន្ទរកថារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក មាស វ៉ាន់ថុន អគ្គលេខាធិការរងនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា សហព័ន្ធកីឡាវូស៊ូកម្ពុជារបស់យើងគឺមានការឧបត្ថម្ភពីក្រោយ របស់ក្រសួងអប់រំយុវជននិងកីឡា ដែលធ្វើឲ្យសហព័ន្ធកីឡាវ៊ូស៑ូកម្ពុជារបស់យើងរីកចម្រើនមកដល់ពេលនេះ ដូច្នេះហើយសូមឲ្យកីឡាករកីឡាការិនីគ្រប់រូបបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យមានជំនាញពិតប្រាកដដើម្បីអាចប្រឡូកដណ្ដើមមេដៃនៅក្នុងឆាក អន្តរជាតិ បានជូនជាតិបន្ថែមទៀត។


ក្នុងនោះដែរឯកឧត្តមលោកក៏មានសេចក្តីរីករាយដោយឃើញថាកីឡាករកីឡាការិនីដែលមានសមត្ថភាពជាច្រើនរូបអាចទទួលមេដៃប្រាក់មេដៃសំរិទ្ធនិងមេដៃមាស នៅតាមបណ្ដាក្លឹបនិងសាលានានាដែលបានចូលរួមប្រកួតនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
នេះហើយជាសមិទ្ធផលនិងលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្អូនៗកីឡាករកីឡាការិនីគ្រប់ៗរូបដែលឈានទៅដល់អាចទទួលមេដៃគ្រប់ៗគ្នាបែបនេះ
លោកបន្តទៀតថាសូមឲ្យយុវជនយុវតីទាំងអស់ជាអោយផុតពីគ្រឿងញៀនងាកមករកការហ្វឹកហាត់លេងកីឡាឈានទៅដល់មានជំនាញពិតប្រាកដអាចចូលរួមប្រកួតដណ្ដើមយកមេដៃថ្នាក់ជាតិនិងអន្តរជាតិឲ្យមានកិត្តិយសជូនជាតិថែមទៀតផង ជាចុងក្រោយឯកឧត្តម លោកជូនពរទៅដល់ប្រធានសហព័ន្ធអនុប្រធានលោកគ្រូអ្នកគ្រូបច្ចេកទេសរួមទាំងកីឡាករកីឡាការិនីភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡាវ៑ូស៊ូប្រចាំឆ្នាំ 2023 ឲ្យជួបតែសំណាងល្អគ្រប់ៗគ្នា។

ជាចុងក្រោយបន្ទាប់ពីបានផ្ដល់ជូននូវមេដៃចំណាប់ថ្នាក់ពីលេខ 1 ដល់លេខ 3 ទៅដល់កីឡាករកីឡាការិនីគ្រប់ៗរូបរួចមក ឯកឧត្តមប្រធានសហព័ន្ធ អនុប្រធានក៏បានផ្ដល់កិត្តិយសដល់លោកគ្រូអ្នកគ្រូកីឡាករកីឡាការិនី ថតរូបទុកជាអនុស្សាវរីយ៍និងទទួលបានភាពរីករាយគ្រប់ៗគ្នា នៃកម្មវិធីបិទការប្រកួតជ្រើសរើកីឡាវ៑ូស៑ូកម្ពុជាជើងឯកថ្នាក់ជាតិឆ្នាំ 2023 បានចប់ដោយស្ថាពរនិងទទួលបានលទ្ធផលដ៏គ្រាប់ប្រសើរ។ ដោយ លោក ទេព សុធារះ

You missed