Mon. May 25th, 2026

ព្រឹកថ្ងៃច័ន្ទនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញឈ្មោះកីឡាករ២៦នាក់ដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតនៅដើមខែមិថុនាខាងមុខនេះ។

យោងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថាកីឡាករទាំងនេះជ្រើសរើសចេញពីក្លឹបក្នុងលីគកំពូលកម្ពុជាទាំងអស់ ក្នុងនោះរួមមានព្រះខ័នរាជស្វាយរៀង៨រូប វិសាខា ៥រូប ភ្នំពេញក្រោន៣រូប អង្គរថាយហ្គឺរ បឹងកេត ណាហ្កាវើលដ៍ និងអឹមអូអាយកំពង់ដេវ៉ាសុទ្ធតែជាប់២រូបដូចគ្នា។ ចំណែកអាយអេសអាយដង្កោសែនជ័យ និងកងយោធពលខេមរភូមិន្ទ ជាប់ម្នាក់ៗដូចគ្នា។

You missed

error: Content is protected !!