Mon. May 11th, 2026

ចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ ទារលុយ១០.០០០ដុល្លារ បណ្តាលឱ្យនាងស្លាប់!

(កណ្តាល)៖ ពិតជាតក់ស្លត់ណាស់ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារ ពីឪពុកម្តាយរបស់នាង.!។
ក្រោយកើតហេតុ ជនដៃដល់ក៏ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ចាប់ខ្លួន!។

ហេតុការណ៍នេះបានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

ជនដៃដល់ឈ្មោះ គីម វណ្ណា ភេទប្រុសអាយុ៣៥ឆ្នាំ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល(ចាប់ខ្លួន)។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅពេលធ្វើសកម្មភាព ជនដៃដល់បានផ្ញើសារទៅឪពុកម្តាយកុមារីរងគ្រោះ បង្ខំឲ្យពួកគេផ្ញើលុយចំនួន១ម៉ឺនដុល្លារ តាមវីងត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ!។
ដោយជនដៃដល់ព្រមានថា បើលើសម៉ោងកំណត់ សូមរង់ចាំទទួលសពកូនស្រីចុះ បន្ថែមពីនេះជនដៃដល់ក៏បានគំរាម មិនឱ្យប្រាប់សមត្ថកិច្ច អំពីការចាប់ជំរិតនេះទៀតផង.!។

ក្រោយជួបហេតុការណ៍ដ៏រន្ធត់នេះ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋាន បើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងសួរនាំជនសង្ស័យខាងលើ ដើម្បីចាត់ការតាមច្បាប់៕

បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងសួរនាំជនសង្ស័យខាងលើ ដើម្បីចាត់ការតាមច្បាប់៕

error: Content is protected !!