
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមាន តែខេត្តដទៃគ្មាននោះ គឺអំបិល។ កំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ និងបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។
សម្តេចតេជោ ណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកករលើប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត។
ត្រង់ចំណុចនេះ សម្តេចសង្កត់ធ្ងន់ថា កំពត ដើរតួជាអ្នកផ្ពត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទានឬអ្នកប្រើប្រាស់ ទប់ស្កាត់ជំងឺ ហើយក៏ត្រូវគិតគូរលើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ។
ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប។




You must be logged in to post a comment.