
ក្រូអាស៊ីនៅតែមានសង្ឃឹមឡើង…
ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី (Croatia) បានយកឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ា ១ទល់នឹង០នៅកាណាដាព្រឹកថ្ងៃពុធ ក្នុងពូល L ដើម្បីរក្សាក្ដីសង្ឃឹមឡើងវគ្គបន្តការប្រកួតកីឡាបាល់ទាត់ពិភពលោក២០២៦។
មួយគ្រាប់ជ័យជំនះរបស់ក្រូអាស៊ីកើតឡើងដោយកីឡាករ Ante BUDIMIR នៅនាទីទី៥៤។ លទ្ធផលនេះធ្វើឱ្យក្រូអាស៊ីមាន៣ពិន្ទុ ហើយចាញ់អង់គ្លេស និងហ្កាណា១ពិន្ទុ។
ប្រកួតចុងក្រោយនៃពូល L ប៉ាណាម៉ា ជួបអង់គ្លេស និងក្រូអាស៊ីប្រកួតជាមួយហ្កាណា ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)៕

You must be logged in to post a comment.