
សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងសហការីក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបកំណើតដ៏ឧដុង្គឧត្តមគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លានៃខួបកំណើតដ៏ឧដុង្គឧត្តមគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ របស់ លោកជំទាវបណ្ឌិត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ យើងខ្ញុំជា តំណាងអង្គការ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងសហការីក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ បវរមហាប្រសើរជូន លោកជំទាវបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ។



You must be logged in to post a comment.