
រដ្ឋបាលខេត្តប៉ៃលិន គ្រោងកសាងសួនច្បារ «ប៉ៃលិនមរតកតេជោ» អមសងខាងស្ទឹងប៉ៃលិន
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើល កិច្ចការងារកែលម្អទីតាំងអមសងខាងដងស្ទឹងប៉ៃលិន ត្រៀមកសាងសួន «ប៉ៃលិនមរតកតេជោ» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោកជំទាវ បានបញ្ជាក់ថា ការកសាងសួនច្បារ ដោយដាក់ឈ្មោះតាមសម្ដេចតេជោ គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កតញ្ញូ ដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាម ស្រស់ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិ សាស្រ្តពិតសម្រាប់មនុស្សជំនាន់ក្រោយ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋឱ្យរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺ ត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះពលរដ្ឋដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូម មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេក ទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើ ប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។
សូមបញ្ជាក់ថា សួន «ប៉ៃលិនមរតកតេជោ» ដែលគ្រោងកសាងនេះ នឹងមានប្រវែង១៨០០ម៉ែត្រ អមសង ខាងដងស្ទឹងប៉ៃលិន ចាប់ពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ ស្ពានអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៕





You must be logged in to post a comment.