Sat. May 10th, 2025

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីចុះហត្ថលេខា លើភាពជាដៃគូរវាងក្រុមហ៊ុន ទាំង២ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។

នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល ក្រុមហ៊ុន សែលកាត យល់ច្បាស់អំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) និងសក្តានុពលរបស់ AI ក្នុងការបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់តាមរយៈបណ្តាញដ៏ទំនើបរបស់ក្រុមហ៊ុន សែលកាត។

ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវបានផ្លាស់ប្តូរទៅជាឌីជីថល ហើយថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន សែលកាតជឿជាក់យ៉ាងមុតមាំថា ហុងស៊ុយបែបវិទ្យាសាស្រ្តគឺមិនអាចជំនួសបានដោយបញ្ញាសិប្បនិម្មិត ឬ ដោយការធ្វើដោយស្វ័យប្រវត្តិនោះឡើយ។ ចំណុចនេះហើយ ដែលឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុងណាលីនិងកម្មវិធី My Destiny វាសនាខ្ញុំដែលទើបនឹងសម្ពោធថ្មីៗបានដើរតួនាទីសំខាន់។

ដោយយល់ឃើញថាពេលបច្ចុប្បន្ននេះ មានបញ្ហាប្រឈមជាច្រើនជា ពិសេសសម្រាប់យុវជន ក្នុងកំឡុងយុគ ៩ក្រុមហ៊ុន សែលកាតនិងឧកញ៉ាសាស្ត្រាចារ្យឡុងណាលី បានចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវលេខហុងស៊ុយដែលបានរៀបចំយ៉ាងពិសេសសម្រាប់ផ្តល់នូវតុល្យភាពភាពសុខដុមរមនា និងថាមពលវិជ្ជមានសម្រាប់ជីវិតរួមជាមួយនឹងកញ្ចប់យុគ ៩ ដែលភ្ជាប់មកជាមួយជម្រើសកញ្ចប់ប្រចាំសប្តាហ៍និង ប្រចាំខែព្រមទាំងការចូលប្រើក្នុងកម្មវិធី My Destiny វាសនាខ្ញុំដោយឥតគិតថ្លៃផងដែរ។

លោក Kok Leong Yap អគ្គនាយកប្រតិបត្តិរង នៃក្រុមហ៊ុន សែលកាត អ៊ីហ្សីខម បានមានប្រសាសន៍ថា៖«យើងខ្ញុំកំពុងប្រើប្រាស់បណ្តាញដ៏ទំនើបរបស់ក្រុមហ៊ុន សែលកាត ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆែកមើលហុងស៊ុយផ្ទាល់ខ្លួនបាន។ ការសហការជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុនសែលកាត ជាមួយក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ បានបង្កើតចេញជាផលិតផលពិសេសមួយ ដែលរួមបញ្ចូលអានុភាពនៃបច្ចេកវិទ្យាជាមួយ នឹងវិទ្យាសាស្រ្តរបស់ហុងស៊ុយ។ ផលិតផលនោះគឺស៊ីមកាតយុគ ៩និងកញ្ចប់យុគ៩»។

លោក Kok Leong Yap (KL) ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា លេខស៊ីមកាត យុគ ៩ត្រូវបានជ្រើសរើស ដោយផ្ទាល់ដោយឧកញ៉ាសាស្រ្តាចារ្យឡុង ណាលី ហើយកញ្ចប់យុគ ៩នឹងផ្តល់ជូននូវជម្រើស ប្រចាំសប្តាហ៍ (តម្លៃ 3.8 ដុល្លារក្នុងមួយសប្តាហ៍ ទទួលបានទិន្នន័យ 12GB រួមជាមួយនឹង 120 នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 120 សារក្នុងប្រព័ន្ធ) និងប្រចាំខែ (តម្លៃ8.8ដុល្លារក្នុងមួយខែទទួល បានទិន្នន័យ 38 GB រួមជាមួយនឹង 380នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 380 សារក្នុងប្រព័ន្ធ) ព្រមទាំងការចូលប្រើកម្មវិធី My Destiny វាសនាខ្ញុំដោយឥតគិតថ្លៃផងដែរ។

ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី បានសម្តែងនូវសេចក្តីរីករាយចំពោះភាពជាដៃគូនេះថា៖« ខ្ញុំពិតជា សប្បាយរីករាយក្រៃលែងដែលបានចាប់ដៃគូដ៏មានអត្ថន័យនេះជាមួយក្រុមហ៊ុន សែលកាត ដែលជាអ្នក ដឹកនាំពិតប្រាកដក្នុងវិស័យនវានុវត្តន៍ឌីជីថល។ យើងរួមគ្នានឹងនាំយកគោលការណ៍ ដ៏មានឥទ្ធិពល នៃហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលបានកែសម្រួលសម្រាប់បុគ្គលម្នាក់ៗ ទៅកាន់អ្នក ប្រើប្រាស់ ឌីជីថលកាន់តែច្រើន»។

ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី បានបន្ថែមថា៖« ស៊ីមយុគ ៩ត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចូលរូបមន្តហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មង្គល និងចំណេះដឹងផ្នែកតារាសាស្ត្រ ដែលមានស្រាប់ក្នុង កម្មវិធី My Destiny វាសនាខ្ញុំ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃ សម្រាប់បុគ្គលដែលកំពុងធ្វើដំណើរ ឆ្លងកាត់ភាពស្មុគស្មាញនៃជីវិតសម័យបច្ចុប្បន្ន។ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត យើង លើកកម្ពស់ដល់ បុគ្គលម្នាក់ៗអាចរៀបចំជោគវាសនារបស់ខ្លួន ប្រកបដោយភាពសកម្ម ជំរុញឱ្យមាន ភាពសុខដុមរមនា និងសុខុមាលភាពកាន់តែប្រសើរឡើងនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃ របស់ពួកគេគ្រប់ពេលវេលា»។

ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្រ្តាចារ្យហុងស៊ុយ ឡុងណាលីសូមអញ្ជើញ អ្នកទាំងអស់គ្នាមក ទទួលយកបទពិសោធ នៃការមើលហុងស៊ុយ បែបវិទ្យាសាស្រ្តផ្ទាល់ខ្លួននេះ តាមរយៈបណ្តាញសេវា ទំនើបរបស់ក្រុមហ៊ុន សែលកាត។ ស៊ីមកាតសែលកាត យុគ៩ឥឡូវនេះមានលក់នៅគ្រប់ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ហើយអតិថិជនអាចពិនិត្យលេខហុងស៊ុយនៅលើគេហទំព័រ cellcard.com.kh បានដោយមានភាពងាយស្រួល។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស៊ីមកាត យុគ៩ និងកញ្ចប់យុគ៩ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន https://www.facebook.com/CellcardFanPage ឬទាញយកកម្មវិធីសែលកាត Apphttps://onelink.to/cellcard_app ឬអញ្ជើញទៅកាន់មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាតដែលនៅជិតលោកអ្នក។

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត )

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើ សេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានភាព ច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។   

 ក្រុមហ៊ុនសែលកាតនៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់និ ងនៅតែបន្តពង្រីកនិងពង្រឹងបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។   

អំពី ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក និង App My Destiny វាសនាខ្ញុំ

ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក Feng Shui Center (Cambodia) Co., Ltd. ត្រូវបាន បង្កើតឡើងនៅ ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ដោយ ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី ហើយនៅចុង ឆ្នាំ២០២០ នេះដែរ ក្រុមហ៊ុនបានសម្ពោធដាក់ឱ្យប្រាស់សមិទ្ធផលបច្ចេកវិទ្យាឌីជីថលមួយគឺ App My Destiny – វាសនាខ្ញុំ ជា App ហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលបានផ្តល់ជាអត្ថប្រយោជន៍ យ៉ាងច្រើន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសសម្រាប់ជួយសម្រួល និងកែប្រែវាសនា ដើម្បីទទួលបានការរស់នៅប្រកបដោយភាពសុខដុមរមនា សេចក្តីសុខ និង ភាពរីកចម្រើន។

App My Destiny – វាសនាខ្ញុំ បានប្រើប្រាស់ក្បួនហុងស៊ុយជាច្រើនដែលមានក្បួនច្បាប់ ត្រឹមត្រូវដូចជា ការគណនាតាមវិជ្ជា Bazi ដើម្បីមើលអំពីអតីតកាល និងអនាគតដែលបម្រុងនឹងកើត ហើយក៏ជាវិជ្ជា មួយដែលអាចមើលដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់រាសីយើងម្នាក់ៗ ពិសេសគឺ វីធីបង្ការ គ្រោះភ័យ ក្បួន លេខសាស្ត្រ សម្រាប់គណនាលេខលេខទូរស័ព្ទ លេខផ្ទះ ស្លាកលេខយានយន្ត និងលេខធនាគារ និងវាស់ទិសឆុង ទិស ហេង ដែលអាចឱ្យយើងដឹងមុននូវទិសឆុង ទិស ហេង ប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ហើយក៏មានក្បួនសំខាន់ៗផ្សេងទៀតដែរ សម្រាប់គណនា៕

You missed