Wed. May 14th, 2025

ខេត្តកំពង់ចាម÷ យោងតាមប្រជាពលរដ្ឋជាច្រើនសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ក្រុមហ៊ុនមាន់ជល់អនឡាញ M99ហាក់បីដូចមិនខ្លាចញញើត និងច្បាប់ដែលបានកំណត់ទៅលើល្បែងស៊ីសងដោយខុសច្បាប់គ្រប់នោះសោះឡើយ ។ ដោយសារក្រុមហ៊ុនខាងនេះ គេកំពុងតែដើរពង្រាយសាខាល្បែងស៊ីសងដោយខុសច្បាប់ ដែលជាហេតុធ្វើឲមានកាបង្កអុកឡុកធ្វើអោយវឹកវដល់សង្គម និងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជារៀងរាល់ថ្ងៃ បណ្តាលឱ្យមានអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្ម ដែលជាកត្តាធ្វើអោយប៉ះពាល់ដល់ អសន្តិសុខក្នុងសង្គម ។ល។

មហាជនបានលើកឡើងថា ល្បែងស៊ីសងមាន់ជល់ online សុខច្បាប់ជាច្រើន ចុះមូលហេតុអ្វី បានជាមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន មិនមានវិធានការច្បាប់ក្នុងការបង្ក្រាបដូចភ្លៀងរលឹមយ៉ាងដូច្នោះទៅវិញ? ជាពិសេស លោក ញ៉េន ធាន់ មេប៉ុស្តិ៍ សូមលោកមេត្តាជួយចុះបង្ក្រាបនិងបានគិតគូក្នុងនាមមន្ត្រីបម្រើរាស្រ្ត ត្រូវតែចូលរួមទុបស្កាត់ ដើម្បីភូមិឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។ ហើយកុំអាងអីនៅពេលដែល ប្រជាពលរដ្ឋរាយការណ៏ឫ សារព័ត៌មានធ្វើការផ្សព្វផ្សាយទៅ ទើបមានប្រតិកម្មពីអាជ្ញាធរមានសមត្ថកិច្ចថា ទីតាំងទាំងនេះគ្មានល្បែងស៊ីសងមាន់ជល់ online សុខច្បាប់នោះទេ ។ ហើយមួយវិញទៀ មហាជនបានលើកឡើងថា សូមអស់លោកដែលជាមន្ត្រីនៅក្នុងមូលដ្ឋាន សូមកុំធ្វើរបាយការណ៏បែបភូតកុហកជូនថ្នាក់ដឹកនាំទៀតអី! ពីព្រោះថា នៅក្នុងសម័យឌីជីថលទំនើបហើយ គេមិនអាចយកភ្លើងមកខ្ចប់ក្រដាស់បានទៀតទេ?

ប្រភពពីប្រជាពលរដ្ឋល្អ បានបន្តខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ នៅតាមបណ្ដាមូលដ្ឋាននានាក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សុទ្ធតែមើលឃើញដោយភ្នែកទទេ មិនបាច់ពាក់វ៉ែនតា ដោយដឹងថា ក្រុមហ៊ុនមាន់ជល់ online M99 កំពុងតែដើរពង្រាយសាខាល្បែងនៅតាមបណ្ដាលឃុំនានាដូចជា ឃុំគគរ ក្រោមការដឹកនាំរបស់លោក ញ៉េន ធាន់ មេប៉ុស្តិ៍ នៅក្នុងស្រុកកំពង់សៀម យ៉ាងហោចណាស់មានទីតាំងមាន់ជល់ online របស់ក្រុម ហ៊ុនខាងលើនេះ.៣,៤.កន្លែង ដែលមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះចូលទៅលេងមិនដាច់នោះទេ។ ហើយនៅឃុំផ្សេងៗទៀតដូចជាឃុំវិហារធំ ឃុំកោះរកា ឃុំក្រឡា និងនៅក្រុងកំពង់ចាមផងដែរ សុទ្ធតែមានទីតាំងល្បែងស៊ីសងអនឡាញរបស់ក្រុមហ៊ុនខាងលើនេះ។

ប្រភពពីពលរដ្ឋបានបន្តយ៉ាងច្បាស់ទៀតបានអោយដឹងថា រីឯនៅក្នុងមូលដ្ឋាន ស្រុក កំពង់សៀម ឯណោះវិញនៅតាមផ្ទះខ្លះមានល្បែងមាន់ជល់ online រីកដុះដាលជាច្រើន ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប?


ប្រជាពលរដ្ឋសូមសុំណូមព លោកវីរៈសេនីយ៍ឯក ឯក ប៉ាន់ដន អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និង លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការរដ្ឋាននគរបាលក្រុងកំពង់ចាម សូមលោកទាំងពីរមេត្តាបានចាត់នូវមន្ត្រីស្មោះត្រង់ក្រោមឳវាទរបស់លោក បានចុះទៅពិនិត្យនិងបង្ក្រាបឲបានទាន់ពេលផងទាន! ក្នុងនាមមន្ត្រីបម្រើរាស្រ្ត ត្រូវតែចូលរួមទប់ស្កាត់ ដើម្បីភូមិឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល (ងូតទឹក ដុះក្អែល ឆ្លុះកញ្ជក់ ព្យាបាល វះកាត់) ។
បើយោងតាមប្រសាសន៏របស់សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋម្ត្រីបានមានប្រសាសថា៖ បនល្បែង កន្លែងលេងល្បែងមិនថិតនៅលើមេឃនោះទេ ស្ថិតនៅតាមភូមិនោះឯង ដូច្នេះ បើភូមិមានល្បែងស៊ីសង ឃុំក៏មានល្បែងស៊ីសង ស្រុកក៏មានល្បែងស៊ីសង ខេត្តក៏មានល្បែងស៊ីសង ហើយប្រទេសទាំងមូលក៏មានល្បែងស៊ីសងដែរ ។


ដូច្នេះត្រូវតែផ្តើមយុទ្ធនាការ បង្ក្រាបនូវល្បែងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើគ្រប់ទីកន្លែង ហើយធ្វើដូចភ្លៀងរលឹម មិនមែនធ្វើដូចឆក់កណ្តៀត ហើយសូមកុំអោយផ្តល់ព័ត៌មានទៅក្រុមអ្នកលេងល្បែង គណៈកម្មការត្រូវធ្វើការស៊ើបអង្កេត នូវកាឃុបឃិតរវាងមន្ត្រីដែលទទួលបន្ទុកជាមួយបនល្បែងនេះតែម្តង ។ ដើម្បីបញ្ជៀសនូវកាអន្តរាយប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃកំពុងជួបកាលំបាក ទៅលើកូនចៅឫក៏ប្តី ឫក៏ប្រពន្ធដែលកំតែពុងញៀនទៅនិងល្បែង រាប់បញ្ហា កន្ទុយលេខ ឡូតូ ដែលធ្វើអោយប្រជាពលរដ្ឋរបស់យើងឈ្លក់វង្វេង ! (កន្ទុយលេខគឺហាមលេងនៅក្នុងព្រះរាជាអាណាចក្រ កម្ពុជា)តែកន្ទុយលេខនេះក៏វារីករាលដាលខ្លាំងណាស់ដែរ និយាយរួមសម្តេចតេជោបានប្រើពាក្យថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវហាមលេង ។ សម្តេចតេជោ អតីតៈនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ ខ្ញុំនៅតែបញ្ជាក់!ចេញជាបញ្ជា! ហើយបទបញ្ជានេះចេញដោយដាច់ណាត់ ខ្ញុំមិនញញើតក្នុងកាប្រើប្រាស់ នូវវិធានកាច្បាប់និងរដ្ឋបាល ដើម្បីអនុវត្តទៅលើមន្ត្រីណាដែលឃុបឃិត ឫមន្ត្រីដែលមិនព្រមធ្វើសកម្មភាពទាក់ទងទៅនិងល្បែងដែលខុសច្បាប់នៃកាទទួលខុសត្រូវរបស់ខ្លួន យើងរួមគ្នាប្រយុទ្ធគ្រឿងញៀន យើងប្រយុទ្ធកាជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងកាឧក្រិតិកម្មផ្សេងៗទៀនបាន តែរឿងអីយុទ្ធនាការ បង្ក្រាបនូវល្បែងខុសច្បាប់គ្រប់ប្រភេទធ្វើគ្រប់ទីកន្លែងមិនបាន?៕

You missed