Wed. Mar 12th, 2025

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់( ស.ស.យ.ក.)ស្រុកត្បូងឃ្មុំប្រចាំឆ្នាំ២០២៤ និងលើកទិសដៅកាងារសម្រាប់ឆ្នាំ២០២៥ និងពិធីប្រកាសទទួលស្គាល់ប្រធាន ស.ស.យ.ក) ស្រុកត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រតិភូសមាជិក(ស.ស.យ.ក)ថ្នាក់ខេត្ត លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីមេឃុំទាំង១៤ ស្មៀនឃុំទាំង១៤ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ឡាង សុផល អនុប្រធាន(ស.ស.យ.ក)ខេត្តត្បូងឃ្មុំ បានឡើងអាននៅសេចក្តីសម្រេចរបស់គណៈកម្មាធិការស.ស.យ.ក ខេត្តត្បូងឃ្មុំ ដែលបានសម្រេចតែងតាំង លោក សេង សុខខឿន ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្បូងឃ្មុំ ជំនួសលោក ម៉ម ស៊ុន ដែលបានចូលនិវត្តន៍។

បន្ទាប់មក លោក សេង សុខខឿនប្រធាន(ស.ស.យ.ក)ស្រុកត្បូងឃ្មុំ ដែលទើបត្រូវបានតែងតាំងថ្មី សម្តែងនៅការផ្តាចជ្ញាចិត្ត ធ្វើការដឹកនាំក្រុមការងារ និងសមាជិក សមាជិការនៃ ស.ស.យ.ក ស្រុក បន្តអនុវត្តកិច្ចការងាររបស់ ស.ស.យ.ក ស្រុក ឱ្យបានរីកចម្រើនបន្ថែមទៀត និងស្របតាមគោលដៅរបស់ ស.ស.យ.ក ថ្នាក់ខេត្ត និងថ្នាក់ជាតិដែលបានដាក់ចេញ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង ប្រធាន(ស.ស.យ.ក)ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់(ស.ស.យ.ក)ស្រុកត្បូងឃ្មុំ ដែលបានអនុវត្តកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមក និងសូមឱ្យបន្តអនុវត្តកិច្ចការងារនេះឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមប្រធានបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងដឹកនាំប្រទេសជាតិមានការរីកចម្រើន ព្រមទាំងបានធ្វើឱ្យកេរិ៍ឈ្មោះកម្ពុជាល្បីខ្ចរខ្ចាយលើឆាកអន្តជាតិ តាមរយៈព្រឹត្តការណ៍សំខាន់ៗ តំបន់រមណីដ្ឋានវប្បធម៌សំខាន់ៗ ជាពិសេសព្រឹត្តការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ ដែលបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកកម្សាន្តនៅទឹកដីកម្ពុជាច្រើនកុះករ ហើយនាពេលខាងមុខនេះយើងមានព្រឹត្តការណ៍ជាតិសំខាន់មួយទៀតគឺ ព្រឹត្តការណ៍អបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៃមហារគ្រួសារខ្មែរ ដែលនឹងរៀបចំឡើងនៅលើទឹកដីសៀមរៀបអង្គរដែលជាទីក្រុងវប្បធម៌ដ៏ប្រណិតរបស់កម្ពុជាយើង។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា ជាមួយគ្នានេះយុវជនគឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការងារសង្គម ដែលជាគោលដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែរៀបចំឱ្យមានកម្មវិធីសំខាន់ៗ មិនត្រឹមតែការរៀបចំព្រឹត្តការណ៍នានាទេ ចំពោះការងារជួយសង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការងារស្មគ្រចិត្តរបស់យុវជននៃ ស.ស.យ.ក.យើងផងដែរ ដែលកម្លាំងនៃយុវជនគ្រប់គ្នានេះហើយគឺបានលើកម្ពស់សក្តានុពលប្រទេសកម្ពុជាយើង ហើយក្នុងនាមយើងជាសមាជិក សមាជិការ នៃសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ខេត្ត ក្រុង ស្រុក គប្បីចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយដល់ខេត្តត្បូងឃ្មុំរបស់យើងឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

You missed