Sat. Apr 19th, 2025

ខេត្តបាត់ដំបង ៖ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបាណន់ បានបើករថយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បន្តទៅមុខ បណ្ដាលឱ្យបុករថយន្ត lexus NX-200Tពណ៌សមួយគ្រឿងចំពីខាងក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសក្បាល កាលពីវេលាម៉ោង០៩:៤៥នាទី យប់ ថ្ងៃទី ០៣ ខែមិនាឆ្នាំ ២០២៥ ចំណុចភ្លើងឈប់ស្តុបបាណន់ ភូមិវត្តគរ ស្ថិតក្នុង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បើយោងតាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាក ម៉ាស្តាពណ៌សមួយគ្រឿងពាក់ស្លាកលេខ: ភ្នំពេញ:2AU-9009  បើកបរដោយបុរសម្នាក់ ត្រូវបានគេស្គាល់ ឈ្មោះ ប៉ាល់ ពៅ មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបាណន់ បានបើកបោះពួយយ៉ាងលឿន លុះមកដល់ចំណុចភ្លើងស្តុបខាងលើស្រាប់តែបានបើករថយន្តជ្រុលទៅបុក រថយន្ត ម៉ាក់

lexus NX-200Tពណ៌ស របស់គេដែលកំពុងឈប់រង់ចាំភ្លើងស្តុប ចំពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យខូចខាតរថយន្តយ៉ាងដំណំនិងមនុស្សម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។ 

តាមប្រភពព័ត៌មានបានបន្តថា ក្រោយពីពេលកើតហេតុភ្លាម គេឃើញមានមនុស្សបាន គ្រាលោកប៉ាល់ ពៅ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបាណន់ ចេញពីក្នុងរថយន្ត ដោយក្នុងស្ថានភាព ស្រវឹងជោគជាំ ទន់ និយាយលែងដឹងអ្វីទាំងអស់ ។ 

ប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា សំណាងល្អហើយតែម្ចាស់រថយន្តនៅពីមុខមិនបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត ត្រឹមតែរងរបួស ជាពិសេសមិនបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរជាច្រើនទៀត ខំអីមិនដឹងជាយ៉ាងណាយ៉ាងណីនោះទេ។

ពលរដ្ឋសង្ឃឹមថា លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានវិធានការយ៉ាងមឹងម៉ាត់ចំពោះកងកម្លាំងមិនគោរពច្បាប់បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបង្កឲ្យប្រជាពលរដ្ឋនិងអ្នករងរបួសតាមផ្លូវសាធារណៈ សូមលោកមេត្តាដើម្បីរឹតបន្តឹងដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងទាន ។ 

ប្រជាពលរដ្ឋបានទទួចស្នើសុំទៅដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមអគ្គមេបញ្ជាការ មេត្តា ពិនិត្យតាមច្បាប់ វិន័យរបស់កងកម្លាំង ពិសេសចំពោះ

លោក ប៉ាល់ ពៅ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់ បានពិន័យដាក់ទោសទាន់តាមច្បាប់កងកម្លាំងដែលបានធ្វើខុសបើកបររថយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងកំពុងល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានអ្នករងរបួស ។

 យោងតាមមាត្រា ៧២ នៃច្បាប់ចរាចរណ៍ផ្លូវគោកជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាម ក្នុង ១លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង ១ លីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែនរៀល ដល់ ៤ លានរៀល។ ដោយឡែកក្នុងមាត្រា ៧២ បានចែងថា អ្នកបើកបរត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ អ្នកគ្រប់គ្រង ឬកម្មសិទ្ធិករត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណីក្នុងករណីយានជំនិះរបស់ខ្លួនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ៕

រាល់ការចុះផ្សាយនៅអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីភាគីនិងមន្ត្រីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមច្បាប់របបច្បាប់ស្ដីអំពីសារព័ត៌មាននៅកម្ពុជា ៕

You missed