Sat. Feb 22nd, 2025

អូររាំងឪ៖ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅសាលាស្រុកអូររាំងឪ ដែលមានការចូលរួមដោយ លោកបណ្ឌិត ហោ គន្ធា រួមទាំងអភិបាលរងស្រុក មេឃុំទាំង៧ និងសមាជិក សមាជិកា នៃគណ:កម្មការផងដែរ។

ពិធី​រៀប​ចំអបអរ​សាទរ​ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ២០២៥​ នឹង​ប្រារព្ធ​ទៅ​នៅ​ភូមិ​ថ្នល់កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែងក្នុងអង្គប្រជុំ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានធ្វើការចង្អុលបង្ហាញ និងណែនាំលេីប្លង់ទីតាំងរៀបចំតុបតែង ឆាកតន្ត្រី រថយន្តបាញ់ទឹក ល្បែងប្រជាប្រិយ និងស្ដង់ពិព័រណ៍បង្ហាញសមិទ្ធផលរបស់ស្រុក ជូនគណៈកម្មការ ដេីម្បីជាមូលដ្ឋានក្នុងការរៀបចំ ប្រកបដោយប្រសិទ្ធភាព។

You missed