នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណបក្សសរុបចំនួន ៣៥៥៥ នាក់ ស្ថិតនៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ។
You must be logged in to post a comment.