អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង។
យោងតាមពាក្យបណ្តឹង ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១ ។
នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ:ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរលក់ដូររស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប យកមកប្រគល់អោយការិយា ល័យជំនាញសួនាំពាក់ពន្ធករណី ក្លែងឯកសាររថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់។ ក្រោពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថាខ្លួនពិតជាបានយករថយន្តដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុនLTខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន។
រថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំម៉ាកហាយឡិនដឺសេរី ឆ្នាំ២០០១ ពណ៏បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AS 9691។
ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕
You must be logged in to post a comment.