Wed. Jan 15th, 2025
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{},"is_sticker":false,"edited_since_last_sticker_save":false,"containsFTESticker":false}

កាលពីល្ងាចថ្ងៃសៅរ៏ ទី១៧ ខែសីហា ឆ្នាំ២០២៤ សមាគមប៉ាគីស្ថានកម្ពុជាបានប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77  ដែលបានធ្វើឡើងនៅ F3 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា , លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋតួកគី, លោកស្រី Pinar Numanoglu ជំនួយការទី២ ស្ថានទូតនៃសាធារណរដ្ឋតួកគី, លោក Ahsan Javed Cheema ប្រធានសមាគមប៉ាគីស្ថានកម្ពុជា (PAC), និងលោកបណ្ឌិត ហោ គន្ឋា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា  ព្រមទាំងសមាជិកសមាជិការបស់សមាគមចំនួន ៤ រូបទៀតផងដែរ។

គួររំលឹងផងដែរថា ប៉ាគីស្ថានគឺជាប្រទេសដ៏ពិសេសប្លែកគេ នៅក្នុងចំណោមបណ្តាប្រទេសមូស្លីមដទៃៗទៀត ដោយប្រជាជន ជនជាតិនេះ គឺជាប្រទេសតែមួយគត់ ដែលត្រូវបានបង្កើតឡើងសម្រាប់សាសនាអ៊ីស្លាមតែម្តង។

ក្នុងឲកាសនោះផងដែរ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលជាមួយសមាជិក សមាគមប៉ាគីស្ថាន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមប្រារព្ឋពីធីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ប្រកបដោយភាពរីករាយ ហើយសមាជិករបស់សមាគមប៉ាគីស្ថាន ទាំងអស់តែងតែប្រារព្ធពិធីខួបជារៀងរាល់ឆ្នាំផងដែរ។

You missed