Sat. Sep 21st, 2024

នៅវេលាម៉ោង២១.៣០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្មេងទំនើងមួយក្រុមដែលមានឈ្មោះថាក្រុម P.T មានគ្នា០៩នាក់ បានធ្វើសកម្មភាពដកខ្សែរក្រវ៉ាត់ និងមួកការពារ ដេញវាយក្មេងលក់សណ្តែកដី នៅចំណុច សួនវង្វែងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានសន្តិសុខកោះពេជ្រ ធ្វើការបង្អាក់និងដេញឃាត់ទុករហូតធ្វើឲ្យសន្តិសុខដួលម៉ូតូរបួសធ្ងន់ធ្ងរចូលមន្ទីរពេទ្យ។ ជាលទ្ធផលនៃភាពក្លាហានរបស់ក្រុម P.T ទាំងនេះ ក៏ត្រូវបាន អាវុធហត្ថខណ្ឌចំការមន សហករណ៍ជាមួយ កម្លាំងជំនាញធ្វើនៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមអន់ធ្វើការឃាត់ខ្លួនបក្ខពួកបាន ចំនួន ០៥នាក់ យកទៅហាត់កីឡា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងអន់ចង់។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ ឬករណីល្មើសច្បាប់ផ្សេងៗ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

You missed