Fri. Dec 27th, 2024

គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រចំនួន០៦កេះសរុប៥១០គ្រាប់ត្រូវបានក្រុមទាហានថៃដើល្បាតប្រទះឃើញជនមិនស្គាល់មុខបានយកមកកប់ក្នុងរណ្តៅដោយគ្រប់ស្លឹកឈើពីលើក្នុងព្រៃនៅក្បែព្រំដែនកម្ពុជានៅចំណុចភូមិណងបន ក្រុមទី១៤ឃុំធុងខណាន ស្រុកសយដាវខេត្តចន្ចថាបូរីប្រទេសថៃ ទល់មុនភូមិសំរោងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កាលពីដើមឆ្នាំ២០២៤ក្រុមទាហានថៃក៏ធ្លាប់ដើរល្បាតប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌនិងគ្រាប់កាំភ្លើងយន្តជាច្រើនដែលត្រូវបានគេកប់លាក់ទុកដោយគ្របស្លឹកឈើពីលើនៅក្នុងទឹកដីថៃក្បែរព្រំដែនកម្ពុជានៅចំណុចទីតាំងខាងលើបីលើកមកហើយ ៕

You missed