Mon. May 11th, 2026

WHO ៖វីរុស hanta មិនមែនជា COVID-19 ផ្សេងទៀតទេ ហើយហានិភ័យសុខភាពសាធារណៈនៅតែមានកម្រិតទាប

ប្រមុខ​អង្គការសុខភាពពិភពលោក បាននិយាយថា ការផ្ទុះឡើងនៃវីរុស​ hanta (hantavirus) បច្ចុប្បន្ន ដែលរហូតមកដល់ពេលនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់បីនាក់ មិនមែនជាជំងឺ COVID-19 ផ្សេងទៀត នោះទេ។

នាវាទេសចរណ៍​​​ដែល​​រងការវាយប្រហារ​​ដោយវីរុនេះ ​​បាន​ទៅដល់​​​តំបន់​កោះ ​​ Tenerife របស់​ប្រទេស​អេស្ប៉ាញ​ហើយ ​​នៅព្រឹកថ្ងៃអាទិត្យ​ ១០​ឧសភា ​​​។​

លោក Tedros Adhanom Ghebreyesus បានចែករំលែកសារនៅក្នុងបណ្ដាញ​សង្គម X ផ្ញើទៅកាន់អ្នកស្រុក​កោះ​​ Tenerife ជាកន្លែងដែលនាវាទេសចរណ៍ប្រឈមនឹងការផ្ទុះឡើងនៃវីរុស hanta នឹងត្រូវជម្លៀសចេញនៅព្រឹកថ្ងៃអាទិត្យ១០​ឧសភា ។ អ្នកស្រុកកោះ​​ Tenerife របស់ អេស្ប៉ាញ​​ មួយចំនួន បានតវ៉ាចំពោះការមកដល់របស់នាវា​​នោះ​ ដោយភ័យខ្លាចថាវាអាចបង្កឱ្យមានការផ្ទុះឡើងនូវ​​ជំងឺ​​រាតត្បាត​​មួយទៀត។

លោក Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក​​ដឹងថាអ្នកព្រួយបារម្ភ អ្នក​​ភ័យខ្លាច​​​ នៅពេលអ្នកឮពាក្យថា​​​ “ការផ្ទុះឡើង” និងមើលឃើញ​នាវា​​បើកឆ្ពោះទៅច្រាំងសមុទ្ររបស់អ្នក ។​​វា​ជាការចងចាំដែលពួកលោកទាំងអស់គ្នា​ គ្មាននរណាម្នាក់អាច​បំភ្លេច​​បាន​​។ ការឈឺចាប់នៃឆ្នាំ ២០២០​ ​នៅតែជាការពិត ហើយលោក​​មិនអាច​​ច្រានចោលបានទេ។ ប៉ុន្តែ​លោក​​ត្រូវការឱ្យអ្នកស្តាប់សម្ដី​លោក​ឱ្យច្បាស់​​​​ថា​​ នេះមិនមែនជាជំងឺ​ COVID-19 ផ្សេងទៀតទេ។

លោក Ghebreyesus បាននិយាយថា ហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នពីវីរុស hanta នៅតែមានកម្រិតទាប ហើយនៅពេលនេះ ពុំមានអ្នកដំណើរនៅលើនាវា MV Honduis មានរោគសញ្ញាវីរុសនេះនោះទេ៕

error: Content is protected !!