
សាងសង់ផ្ទះស្ងាត់ៗបាន៤០ភាគ% ម្ចាស់ផ្ទះ មូលបបង្កាច់បង្ខូចជាង ត្រូវបានជាងប្ដឹង ទើបដឹងថា ផ្ទះសាងសង់គ្មានច្បាប់ ថែមទាំបានបន្ទោសអាជ្ញាធរឃុំ មិនប្រាប់ម្ចាស់ផ្ទះឲ្យដឹងផង។
ផ្ទះមួយកន្លែង ដែលបានសាងសង់ សំណង់ថ្មី ត្រូវបានគេដឹងថា របស់ម្ចាស់ផ្ទះឈ្មោះ ផង់ សារ៉េន ស្ថិតនៅ ភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បន្ទាប់ពីមានរឿងរ៉ាវកើតឡើង រវាង លោកប្រាក់ រិត ជាមេជាងម៉ៅការសំណង់សាងសង់ផ្ទះ របស់ ឈ្មោះ ផង់ សារ៉េម ក្នុងតម្លៃ ១៣០០០ដុល្លា ក្នុងរបបម៉ៅការម្ចាស់ផ្ទះកាន់សោរចូលរស់នៅ បន្ទាប់ពីការសាងសង់ អស់រយៈពេលជាង៣០ ថ្ងៃ ដោយសារតែ ការសាងសង់ ខាងលើ មិនទាន់បានរួចរាល់ជាស្ថាពរផង ដោយហេតុថា÷ រវាងក្រុមគ្រួសារម្ចាស់ផ្ទះ និង ក្រុមជាងអ្នកម៉ៅការ ចេះតែមានការកម្ម រកុះមានជម្លោះទាស់ទែងគ្នា ទៅលើការសាងសង់ ដោយឃើញថា រវាងម្ចាស់ផ្ទះនិង ជាងម៉ៅការសំណង់ មិនមានភាពច្បាស់លាស់ នៅលើលិខិតកិច្ចសន្យា ព្រមព្រៀននៃការសាងសង់ផ្ទះ ដោយមិនមានក្នុងការឌីហ្សាញប្លង់ ឬ រូបរាងទំហំខ្នាតនោះឡើយ គឺពួកគេនិយាយគ្នា តែមាត់ទទេ បានជាចេះតែ កើតមានរឿងបែបនេះ ។
នេះបើយោងតាម÷ កំណត់ហេតុរបស់សមត្ថកិច្ចចំពោះមុខនូវចំលើយ នៃភាគីទាំងពីរ ។ ប៉ុន្តែអ្វីៗទាំងអស់ត្រូវបានបញ្ចប់កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅចំពោះមុខអាជ្ញាធរ ដែលមានលោកសមាសភាពវត្តមានអ្នកចូលរួម ១៣រូបនៅក្នុងនោះមាន លោក មេភូមិ លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ដែលជាអ្នកដឹងឮ បន្ទាប់ពីមានជម្លោះបែកផ្សែងរវាងម្ចាស់ផ្ទះ និងជាងម៉ៅការសំណង់សាងសង់ផ្ទះ គ្មានច្បាប់ខាងលើ បន្ទាប់ពី មានពាក្យបណ្ដឹងពីលោក ប្រាក់ រិត មេជាងម៉ៅការសំណង់ បានដាក់ពាក្យបណ្ដឹងគោរពចូលមក លោកមេឃុំអន្សោង កាលពីថ្ងៃទី២០ខែ មេសា ឆ្នាំ២០២៦ រួចមក លោកមេឃុំក៍
បានចេញលិខិត អញ្ជើញភាគីទាំងសងខាងដើម្បីឲ្យ ចូលមកដោះស្រាយតាមផ្លូវច្បាប់ នៅសាលាឃុំអន្សោង វេលាម៉ោង ៨:៣០នាទី ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ និងបន្តនូវរសៀលម៉ោង ២:៣០នាទី បញ្ចប់នៅម៉ោង ៤:៤0នាទីល្ងាច ។ដោយ លោក ប្រាក់ រិត បានប្រគល់នូវសម្ភារៈ បម្រុងសាងសង់ផ្ទះបង្ហើយ ក្នុងគម្រោងរបបម៉ៅការម្ចាស់ផ្ទះកាន់សោរចូលនៅ ជូនទៅម្ចាស់ផ្ទះវិញ ដោយមានលិខិតលេខលាក់ជាអក្សរ និងបានផ្ដិតមេដៃនូវចំពោះមុខអាជ្ញាធរឃុំ ដើម្បីបញ្ចប់រឿង ។
មុនឈានចូលនៃកិច្ចព្រមព្រៀង បញ្ចប់រឿងនៅលើ សំណង់សាងសង់ដោយគ្មានច្បាប់ពីអាជ្ញាធរ ថែមទាំងមិនមានរូបភាពផ្លង់ឌីហ្សាញ ជាក់លាក់ និងកិច្ចសន្យាកុងត្រាឲ្យបានច្បាស់លាស់នោះ និយាយតែមាត់ បានធ្វើឱ្យមហាជនមានការភាន់ច្រឡំមកលើ លោក ប្រាក់ រិត ដែលជាមេជាងម៉ៅការសំណង់ សាងសង់ផ្ទះរបស់លោកស្រីឈ្មោះ ផង់ សារ៉េម បន្ទាប់ពីឈ្មោះ ផង់ សារ៉េម និងកូនស្រី បានបង្ហោះនៅលើបណ្ដាញសង្គម មានចេតនាជាន់ពន្លិច យ៉ាងធ្ងន់ធ្ងរ មកលើ លោកប្រាក់ រិត ដែលជាមេជាងម៉ៅការសំណង់ ថែមទាំងមានអ្នកខំមិននូវពាក្យអសុរោះជាច្រើន ថែមទៀតផង ។
ដោយលោក ប្រាក់ រិត ក៏មិនបានតបត អ្វីនោះដែរ លោក បានធ្វើការស្វែងរកអ្នកច្បាប់ ដើម្បីប្រឹក្សាយោបល់ ទៅលើទង្វើរបស់ លោកស្រី ផង់ សារ៉េម និងកូនស្រី បង្ហោះ នូវរូបភាពនៅលើបណ្ដាញសង្គម រួចមក។ នៅចំពោះមុខអាជ្ញាធរ លោកប្រាក់ រិត មេជាងម៉ៅការសំណង់ បានលើកឡើងថា លោកមានកាទទួលខុសត្រូវ ក្នុងការសាងសង់ផ្ទះរបស់ ឈ្មោះ ផង់ សារ៉េម មិនបានរត់ចោលការដ្ឋានសំណង់ ឬបោកប្រាស់ ដូចការចោទប្រកាន់ របស់លោកស្រី ផង់សារ៉េន ព្រមទាំងក្រុមគ្រួសារ នោះឡើយ ។
ហេតុដូច្នេះសូមឱ្យ មហាជន ទាំងអស់កុំមានការភាន់ច្រឡំ ដូចការបង្ហោះ នៅលើបណ្ដាញសង្គមរបស់ ដែលមាន គណនេយ្យ facebook ឈ្មោះ ចាន់ វាន់ណារី កាលពីថ្ងៃទី ១៩ខែមេសា ឆ្នាំ២០២៦ និង គណនេយ្យ facebook ឈ្មោះ Pisey Viscincareកាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ក្នុងចេតនា បរិហារកេរ្ដិ៍
មួលបង្កាច់ជាន់បន្លិចបង្ខូចកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្លៃថ្នូរមកលើខ្ញុំបាទ ប្រាក់ រិត
ធ្វើឱ្យមហាជនមានការភាន់ច្រឡំ ហើយលោកស្រី ផង់ សារ៉េម មានការបង្ហោះជាបន្តបន្ទាប់របស់ គណនេយ្យហ្វេសប៊ុកទាំងពីរខាងលើ
ហេតុអ្វីនេះ សូមមហាជនកុំមានការភាន់ច្រឡំ មកលើខ្ញុំបាទ ប្រាក់ រិត ទៀតនោះអី ដើម្បីចៀសវាង ក្នុងការអនុវត្តច្បាប់ ទៅលើបុគ្គលដែលបានប្រព្រឹត្ត ពីបទ បរិហារកេរ្ដិ៍ និងញុះញង់ឲ្យមានការរើសអើង និងច្បាប់ពីបទប្រើប្រាសរូបភាព នៅលើបណ្ដាញសង្គម ។

















You must be logged in to post a comment.