Tue. Jan 27th, 2026

ថ្មីៗនេះ! យើងឃើញថាមានករណីកូនៗ យកឪពុកបង្កើតរបស់ខ្លួនឯង ដែលចាស់ជរាទៅទុកចោលនៅចេតិយ៍ ដោយពុំបានមើលថែបីបាច់រក្សារគាត់ ដូចដែលគាត់បានមើលថែកូនៗ កាលនៅតូចៗ នោះទេ។ អំពើបែបនេះ! គឺជាអំពើពុំគប្បីនិងធ្វើសោះឡើយ! ហើយក៏ផ្ទុយខុសស្រឡះក្នុងច្បាប់”រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា”យើងដែលបានចែងផងដែរ។🇰🇭

រដ្ឋធម្មនុញ មាត្រា ៤៧ បានចែងថា៖⚖️
-មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ ។
-កូនមានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាមាត្រា ១១៥ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ឆ្នាំ១៩៨៩
ឪពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូន និងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការរៀនសូត្រ ស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រលាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រលាញ់ និងគោរពឪពុកម្ដាយថែទាំរក្សា ឪពុកម្ដាយ និង ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឪពុកម្ដាយ។

You missed

error: Content is protected !!