
ជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលចិន ដើម្បីជួយសង្គ្រោះពលរដ្ឋភៀសសឹកតាមបន្ទាត់ព្រំដែនបានមកដល់កម្ពុជា
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីទទួលសម្ភារជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន។
ជំនួយមនុស្សធម៌ទាំងនេះ នឹងត្រូវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ជនភៀសសឹក។
សូមរម្លឹកថា សម្រាប់ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សកម្មភាពនេះបានបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញ៕








You must be logged in to post a comment.