
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ
នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១០,ចែកអំណោយដល់យាយជីតាជី ចំនួន១,២០០នាក់
,ប្រគេនព្រះសង្ឃចំនួន២០០អង្គ និងប្រជាជន៧៥០នាក់ ដែលពីធីនេះប្រារព្ធឡើងនៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពីធីនេះ ក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ លោកជំទាវបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១២០នាក់,ចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែកចំនួន១៥០០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។
ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៤-ទឹកសៀង៥យួរ
១៥-សាប៊ូដុំ១០០ដុំតូច
១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៧-ប្រេងកូឡា១០០ដប
១៨-ប្រេងខ្យល់១០០ដប
១៩-ថ្នាំពេទ្យ២០ប្រអប់
២០-ស្លាដក់២០០
២១-សាប៊ូម្ស៉ៅ១០កញ្ចប់
២២-ថវិកា២លានរៀល
កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ ១ទីប
៣-ច្រាសដុសធ្មេញ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រេងខ្យល់មួយ ១ដបតូច
៦-សាប៊ូដុសខ្លួន ១ដុំតូច
៧-សាប៊ូកក់សក់ ១២កញ្ចប់
៨-សាប៊ូបោកខោអាវ ១កញ្ចប់
៩-ក្រណាត់ស ១ដុំ
១០-ក្រមា១
១១-កន្សែងធំ១
១២-ភួយ១
១៣-កាហ្វេ ១កញ្ចប់ធំ
១៤-នំធុង ១ធុង
១៥-ស្ករស ១គីឡូក្រាម
១៦-តែ១កញ្ចប់
១៧-ទឹកដោះគោខាប់ ២កំប៉ុង
១៨-ស្បែកជើងផ្ទាត់ ១គូ
១៩-អង្ករ១០គីឡូក្រាម (១បាវ)
២០-ថវិកា៥០,០០០រៀល។
អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៧៥០គ្រួសារ ក្នុងមួយគ្រួសារៗនទទួលបាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ១ទីប
៣-ច្រាសដុសធ្មេញ ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រងខ្យល់ ១ដបតូច
៦-ធូបមួស ១ប្រអប់
៧-ពិល ១
៨-សាប៊ូដុសខ្លួន ១ដុំ
៩-សាប៊ូកក់សក់ ១២កញ្ចប់
១០-សាប៊ូបោកខោអាវ ១កញ្ចប់
១១-សំឡីអនាម័យនារី ១ដុំ
១២-ក្រមា ១
១៣-កន្សែង ១
១៤-សារុង ១
១៥-មុង ១
១៦-ភួយ ១
១៧-អង្រឹង ១
១៨-អាវភ្លៀង ១
១៩-កន្ទេល ១
២០-នំស្រួយលីលី ១កញ្ចប់ធំ
២១-ទឹកដោះគោខាប់ ២កំប៉ុង
២២-ទឹកស៊ីអ៊ីវ ១យួរ
២៣-អង្ករ២៥គីឡូ (១បាវ)
២៤-ថវិកា ៤០,០០០រៀល៕










You must be logged in to post a comment.