Fri. Nov 7th, 2025

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភថវិកា និងអង្ករ ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់ក្រសួងមហាផ្ទៃ ..

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នៃ២០២៥ លោកឧត្តមសេរីទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភ អង្ករ និងថវិកា សម្ភារៈមួយចំនួនជូនដល់ ក្រសួងមហាផ្ទៃ ។ ក្នុងពិធីការប្រគលអំណោយនោះផងដែរ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានអញ្ជើញទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់បន្តឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

អំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃនាឱកាសនោះ រួមមាន÷
– ថវិកា ចំនួន ១០លានរៀល
– អង្ករ ចំនួន ៥តោន
– ក្រមា ចំនួន ២០០
– អាវភ្លៀង ចំនួន ២០០
– អង្រឹង ចំនួន ២០០
-និងថ្នាំពេទ្យ ចំនួន ១កេស។
ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  ចំពោះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

error: Content is protected !!