Mon. May 4th, 2026

Category: ព័ត៌មាន សង្គម

លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិនិត្យមើលវឌ្ឍនភាព ការស្ថាបនា សួនប៉ៃលិនមរតកតេជោ

ប៉ៃលិន៖នាព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង…

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ អតីតអភិបាលខណ្ឌមានជ័យ គឺ ឯកឧត្តម ទូច សារុណ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ អតីតអភិបាលខណ្ឌមានជ័យ គឺ ឯកឧត្តម ទូច សារុណ ឯកឧត្តមបានសំណេរនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ឯកឧត្តម បានឲ្យដឹងថា ឯកឧត្តម ទូច សារុណ អតីត អភិបាលខណ្ឌ មានជ័យ មុនខ្ញុំ ពីរជំនាន់ មាន អាយុ ៨២ឆ្នាំ ហេីយជួបគ្រោះថ្នាក់ ចរាចរណ៍ ដោយជិះកង់ហាត់ប្រាណ ជារៀមច្បងការងារ ក្នុងចិត្ត ។សូមជូនពរពូ អោយបានជាសះស្បើយ…

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីឆ្លើយតបការអនុវត្តផែនការការងារសម្រាប់ទិសដៅឆ្នាំ២០២៦ ក្រោមការអធិបតីភាព លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរទាំង៣ លោក-លោកស្រី ប្រធានការិយាល័យ/អនុប្រធានការិយាល័យជំនាញទាំង៧…

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និងព្រមានចាត់វិធានការអ្នកប្រើឧបករណ៍ល្មើសបំផ្លាញ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និងព្រមានចាត់វិធានការអ្នកប្រើឧបករណ៍ល្មើសបំផ្លាញ កំពង់ស្ពឺ៖ ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បី​បង្កើន​ធន​ធាន​ជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះ​ជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។ ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរ​ទៅ​ដោយ​អាង​ទឹក​ធំ​ៗ​ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ…

លោក ប៉ាង លីដា នឹងធ្វើបទបង្ហាញក្នុងសន្និបាតក្រសួងមហាផ្ទៃ

លោក ប៉ាង លីដា នឹងធ្វើបទបង្ហាញក្នុងសន្និបាតក្រសួងមហាផ្ទៃ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធន៍នៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។ វត្តមានលោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃ បានធ្វើឡើងតបតាមសំណូមពរ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនក្មួយៗ នៅវិទ្យាល័យអប់រំពិសេសសៀមរាប

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនក្មួយៗ នៅវិទ្យាល័យអប់រំពិសេសសៀមរាបនៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិបបាល់ទាត់ វិសាខា បានអញ្ជើញចូលរួមជាមួយគណៈគ្រប់គ្រង និងក្រុមកីឡាករ នៃក្លិបបាល់ទាត់ វិសាខា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា សម្ភារប្រើប្រាស់ ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសសៀមរាប សម្រាប់ផ្គត់ផ្គង់ក្មួយៗដែលមានពិការភាព កំពុងស្នាក់នៅ និងរៀនសូត្រក្នុងវិទ្យាល័យនេះ។ ក្នុងឱកាសនោះដែរ ក្រុមការងារក្លិបបាល់ទាត់…

កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចៀសវាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និងអន្តរជាតិមកលើកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លង…

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល …

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល … ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករដ្ឋបាលក្រុង ប្រធាន គ.ក.ស.ក អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល..

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល.. នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

សន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បោះឆ្នោតជ្រើសតាំងប្រធានថ្មី និងបង្ហាញពីសមិទ្ធផលសម្រេចបាន

សន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បោះឆ្នោតជ្រើសតាំងប្រធានថ្មី និងបង្ហាញពីសមិទ្ធផលសម្រេចបាន (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ…

You missed

error: Content is protected !!