Mon. May 4th, 2026

Category: ព័ត៌មាន សង្គម

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបង្ហាញសុទិដ្ឋនិយមចំពោះការបង្ក្រាប Online Scams និងជំរុញភាគីពាក់ព័ន្ធបន្តបេសសកកម្ម

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបង្ហាញសុទិដ្ឋនិយមចំពោះការបង្ក្រាប Online Scams និងជំរុញភាគីពាក់ព័ន្ធបន្តបេសសកកម្ម បើទោះបីលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam កន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការ បង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការជំរុញរបស់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន្ដិបណ្ឌិត នេត…

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ)

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ បានបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ…

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់នូវការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួម គ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់នូវការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួម គ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ (កំពង់ធំ)៖ ឯកឧត្តម ម៉ាន សុគី្រ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ…

លោក‎អភិបាលប្រាសាទបល្ល័ង្ក ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ ២ខ្សែ ប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ

លោក‎អភិបាលប្រាសាទបល្ល័ង្ក ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ ២ខ្សែ ប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ‎‎ (កំពង់ធំ)៖ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។‎‎លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD)…

លោក ឃីម សុខឃាង កោតសរសើរបងប្អូនជនជាតិភាគតិចកួយចេះសាមគ្គីគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍសហគមន៍

(កំពង់ធំ)÷ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយអត្ថន័យលោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលជាមួយបងប្ងូនជនជាតិភាគតិចកួយ ក្នុងពិធីបុណ្យឆ្លងសាលាឆទាន ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ លោក ឃីម សុខឃាង កោតសរសើរបងប្អូនជនជាតិភាគតិចកួយចេះសាមគ្គីគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍសហគមន៍ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងបញ្ហាប្រឈមនានារបស់បងប្អូននៅក្នុងមូលដ្ឋាន លោក ឃីម សុខឃាង បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះសរចំពោះបងប្អូនជនជាតិដើមភាគតិចកួយ ដែលតែងតែរក្សាបាននូវស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ចេះជួយគ្នា និងការខិតខំថែរក្សាទំនៀមទម្លាប់…

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ (កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលអភិបាលរងក្រុង/ស្រុកទាំង៩ លោកមេឃុំ ចៅសង្កាត់ទាំង៨១ឃុំជាច្រើនរូបផងដែរ។…

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (កំពង់ធំ)៖ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។ ឯកឧត្ត ព្រឹម រដ្ឋា បានថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ រសៀលថ្ងៃទី០៣ ខែ មីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក គៀង សេងគី បានថ្លែងការបង្កើតសមាគម…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបើកវគ្គបំប៉នស្តីពកាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជូនដល់កងកម្លាំងនគរបាលនារីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជូនដល់កងកម្លាំងនគរបាលនារីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងពិធីបើកវគ្គបំប៉ននេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោក-លោកស្រីនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោក-លោកស្រីអធិការរងទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនទាំង១៣ស្រុក/ក្រុងផងដែរ។

ឯកឧត្តម ឈន សាណាត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា

(ភ្នំពេញ )៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅប្រជុំ ៤២០ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ…

កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ

កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម សុខ សប្បាយណា…

error: Content is protected !!