ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានផ្លូវលេខ៣៧០ស្អាត និងអំពូលសូឡាបន្ថែម
ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានផ្លូវលេខ៣៧០ស្អាត និងអំពូលសូឡាបន្ថែម រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ បានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង និងរៀបចំពិធីបើកការដ្ឋានជួសជុលស្ដារផ្លូវលេខ៣៧០ ឱ្យបានស្អាតឡើងវិញនិងដាក់អំពូលសូឡានៅតាមដងផ្លូវនេះបន្ថែមទៀត ចាប់ពីភូមិសាស្រ្តឃុំគោងជ័យ ឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១។ សូមបញ្ជាក់ថា ផ្លូវលេខ៣៧០ មានប្រវែង៣០ ០០០ ម៉ែត្រឆ្លងកាត់ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានដំណើរការជួសជុលនិងស្តារឡើងវិញបានល្អ មានប្រវែង ២៤ ០០០ ម៉ែត្រនិងតម្លើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់ រួចហើយកាលពីពេលថ្មីៗកន្លងមកនេះ។…
