ខេត្តមណ្ឌលគិរី៖ មេឈ្មួញចំនួន០៣ក្រុមកំពុងធ្វើសកម្មភាព ដឹកជញ្ជូន ផលអនុផលព្រៃឈើតាមម៉ូតូកែច្នៃទាំងថ្ងៃ ទាំងយប់ ចេញពីដែនជម្រកសត្វព្រៃ កែវសីមា យ៉ាងអនាធិបតេយ្យ ចេញត្រង់ ចំណុចភូមិអូត្រូន កាត់ឃុំស្រែព្រះ ឆ្ពោះទៅស្រុកកែវសីមា ដែលមានលេខយាមការ 48 P7043301348776។

បើតាមប្រភព ពីអ្នកបើកម៉ូតូកែច្នៃដឹកអនុផលព្រៃឈើ បង្ហើបឲ្យដឹងថា ថៅកែធំដែលចាំទទួលទិញ មានឈ្មោះ លោក ងួន ជាអ្នកទិញបន្ត យកទៅលក់នៅប្រទេសវៀតណាម បានដោយរលូនមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។

ជាក់ស្ដែងយប់ថ្ងៃទី២៣-២៤-២៥ខែកញ្ញាឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងបានឃើញម៉ូតូកែច្នៃរាប់សិបគ្រឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីភូមិ អូត្រូន ក៏បានថតផ្ដិតយករូបភាពរាយការណ៍ជូនលោក សុីន សត្ថា ប្រធានដែនជម្រកសត្វព្រៃកែវសីមា តាមរយៈប្រពន្ធ័ តេឡេក្រាម លោកបានសរសេរមកដាក់ថា«សកម្មភាពត្រួសៗដែលបង្ក្រាបបាន នៅមាន រថយន្តមួយចំនួនទៀត ចោនៅតែលួចសមត្ថកិច្ចនៅតែខិតខំបន្តទប់ស្កាត់ និងបង្ក្រាប» និងបានដាក់រូបថ្នាក់ដឹកនាំមកអោយ អ្នកសារព័ត៌មានវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្រែព្រះ បានបង្ហើប ប្រាប់ ក្រុមការងារ អ្នកសារព័ត៌មានយើង ឱ្យដឹងថា សកម្មភាពដឹកឈើតាមម៉ូតូកែច្នៃ ចេញបាន រលូននោះ គឺមេឈ្មួញ បានសែន ប្រេនមន្ត្រីពាក់ព័ន្ធ តាមដងផ្លូវ រួចរាល់អស់ហើយ ទើបបានចេញដោយស្រួលយ៉ាងនេះប្រភពបន្តទៀតថា មេឈ្មួញដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃ សព្វថ្ងៃ រស់ នៅក្នុងឃុំស្រែព្រះ។

បើតាមប្រភពព័ត៌មានើពី ក្រុមឈ្មួញ បានប្រាប់ឲ្យដឹងថា មេឈ្មួញដុះស្លែ មានចំនួន ៣ក្រុមគឺ ទី១ ក្រុមជាងទូច. ទី២ក្រុម លោករុន. ទី៣ ក្រុម លោក ខ្និត។
សូមបញ្ជាក់ផងដែររយៈពេល ៣ថ្ងៃ៣យប់មកហើយ ក្រុមការងារអ្នកសារព័ត៌មានយើងសង្កេតឃើញថាម៉ូតូកែច្នៃដឹកឈើនៅតែដឹកដដែលមួយយប់មួយយប់។រាប់សិបរឿងដូចជាមិនញញើតនិងសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅចាំបង្ក្រាបបទល្មើសព្រៃឈើដែលនៅប្រចាំការនៅក្នុងឃុំស្រែព្រះ។

ទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន និងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីបរិស្ថាន ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេប៉េអឹមខេត្តមណ្ឌលគិរី និងជាពិសេសគោរពស្នើសុំ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការណ៍ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅទីតាំងខាងលើនេះផងទាន ដើម្បីរក្សាការពារធនធានធម្មជាតិ ពិសេស ជម្រកសត្វនិងជីវ:ចម្រុះដែលរស់នៅក្នុងព្រៃ សត្វកម្រដែលកំពុងនឹងដាច់ពូជន៍ អោយបានគង់វង្ស ផងទាន។

សូមរំលឹកដែរថា ក្នុងស្រុកកែវសុីម៉ា គឺមានការល្បីល្បាញជាយូរមកហើយ ក្នុងករណី ក្រុមបំផ្លាញព្រៃឈើរដ្ឋនេះ។
ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម អ៊ាន សុផល្លែត ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕
You must be logged in to post a comment.