Tue. Dec 3rd, 2024

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះ នគរបាលខេត្តព្រៃវែង បានចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់ចាស់ព្រឹទ្ធាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមសាលារៀន និងបណ្ដាមូលដ្ឋានផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីឱ្យប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្ស បានយល់ជ្រាបកាន់តែច្បាស់ និងចូលរួមសហការ ដោយរាយការណ៍មកកាន់នគរបាលមូលដ្ឋានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ដោយនគរបាលខេត្តព្រៃវែង នឹងចុះអន្តរាគមន៍ភ្លាមៗ ២៤ម៉ោង លើ ២៤ម៉ោង ។

មិនតែប៉ុណ្ណោះ នគរបាលខេត្តព្រៃវែង ក៏បានធ្វើការអប់រំណែនាំ ផ្សព្វផ្សាយ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយគ្រឿងញៀន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផងដែរ ៕

You missed